ខណ្ឌច្បារអំពៅ៖ យោងតាមប្រភពបានឱ្យដឹងថាសង្វៀនបញ្ជល់មាន់ដ៏ធំនៅដីឡូត៍គ្មានលេខស្ថិតនៅភូមិ ចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបើកដំណើរការយ៉ាងរលូនដោយគ្មានចំណាត់ការពីអជ្ញាធរខណ្ឌច្បារអំពៅ។
ទីតាំងខាងលើត្រូវសមត្ថកិច្ចចុះបង្ក្រាបម្តងរួចមកហើយក្រោយពេលបើកដំណើរការបានតែមួយព្រឹកកាលពីព្រឹកថ្ងៃទី០៥ខែមេសាឆ្នាំ២០២០ដោយដកហូតបានរថយន្ត ០៥ គ្រឿង ម៉ូតូ ១៨ គ្រឿង មាន់ជល់ ០៣ក្បាល កៅអីជ័រ ១០០ និងស៊ុម សម្រាប់ក្រុងមាន់ ៥៦។
ប្រភពបានឱ្យដឹងថា តាំងពីមានសង្វៀនបញ្ជល់មាន់នៅទីនេះផ្លូវចូលធ្លាប់តែស្ងាត់ឈឹងដូចចោរលួចសេះតែពេលនេះបែជាអ៊ូអរមានរថយន្តនិងម៉ូតូដឹកមាន់ចេញចូលដូចហែរកឋិន។ ពលរដ្ឋសង្ឃឹមថាអជ្ញាធរខណ្ឌច្បារអំពៅនិងមានវិធានការចំពោះម្ចាស់សង្វៀនមាន់ខាងលើជាក់ជាមិនខានដើម្បីបំបែកការប្រមូលផ្តុំគ្នាជៀសវាងឆ្លងជំងឺកូវីដ១៩។
អង្គភាពសារព័ត៌មានknnnewsបានទំនាក់ទំនងសួរលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅលោកប្រាប់ថាទីតាំងខាងលើគ្មានអ្នកលេងទេបើមិនជឿសួរទៅសាលាខណ្ឌចុះ អង្គភាពសារព័ត៌មានយើងក៍បានសួរលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅតាមប្រព័ន្ធ WhatsApp លោកចូលមើលតែមិនឆ្លើយតប។អត្ថបទលោក រក្សា
ចេញផ្សាយថ្ងៃទី១៤មេសា២០២០