ភ្នំពេញ៖ រថយន្ត ០៥ គ្រឿង នឹង ម៉ូតូ ១៨ គ្រឿងដែលសមត្ថកិច្ចខណ្ឌច្បារអំពៅដកហូតយកមករក្សាទុកក្រោយពេលចុះចាប់អ្នកញៀនល្បែងបញ្ជល់មាន់ដែលស្ថិតនៅភូមិ ចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៥ ខែមេសាឆ្នាំ២០២០ ត្រូវបានអ្នករត់ការសម្រួលយកចេញអស់ហើយ។
យោងតាមប្រភពបានឱ្យដឹងថាទីតាំងសង្វៀនបញ្ជល់មាន់ខាងលើនេះនឹងបើកលេងនៅថ្ងៃអាទិត្យទី១២ខែមេសាឆ្នាំ២០២០ ដោយមានអ្នករត់ការរួចរាល់អស់ហើយ ។
ទីតាំងសង្វៀនខាងលើមានការរៀបចំសាជាថ្មីក្រោយពីសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៥មេសា២០២០ដោយធ្វើរបងរឹងមាំជាងមុនហើយមានអ្នកមើលផ្លូវគ្រប់ច្រកល្ហក។
មហាជនរងចាំមើលថាតើទីតាំសង្វៀនបញ្ជល់មាន់ខាងលើនេះមានអំណាចប៉ុន្នាហើយអាចបើកលេងបានទេនៅថ្ងៃទី១២ខែមេសាឆ្នាំ២០២០។
អង្គភាពសារព័ត៌មាន knn news បានទំនាក់ទំនងតាម WhatsAPP ទៅលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី១១ខែមេសាឆ្នាំ២០២០លោកចូលមើលតែមិនមិនទាន់ឆ្លើយតប។