ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ ២រោច ខែ ចេត្រឆ្នាំកុរឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី ៩ខែ មេសាឆ្នាំ២០២០ វេលាម៉ោង១៣ម៉០០នាទីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីដឹកនាំដោយលោក អ៊ុំ រតនា បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចផ្លូវ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ មាស ច័ន្ទបញ្ញា ភេទ ប្រុស អាយុ២៦ឆ្នាំ កំពុងជិះម៉ូតូមួយគ្រឿងសមត្ថកិច្ចឃើញហើយសង្ស័យក៏ឃាត់សំត្រួតពិនិត្យក៍ឃេីញមានរក្សាទុកក្រាមសថ្លាចំនួន ០១ កញ្ចប់ថង់ធំល្មម(សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ វត្ថុតាងដកហូត មាន៖ ក្រាមពណ៍សថ្លា ចំនួន០១កញ្ចប់ថង់ធំល្មម ។ បច្ចុបន្បន្នជនសង្ស័យ ឈ្មោះ មាស ច័ន្ទបញ្ញា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងតាមនិតិវិធីច្បាប់។