(បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៦,៤៥៦,៥២២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨៧២,៤៧៣នាក់ និងជាសះស្បើយឡើងវិញ ១៨,៦៤៦,២០៥នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៦,៣៣៤,៦១០នាក់ ស្លាប់ចំនួន ១៩១,០២៧នាក់ និងជាសះស្បើយចំនួន ៣,៥៧២,៧៣៤នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៤,០៤៦,១៥០នាក់ ស្លាប់ចំនួន ១២៤,៧២៩នាក់ និងជាសះស្បើយ ៣,២៤៧,៦១០នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៣,៩៣៣,១២៤នាក់ ស្លាប់ ៦៨,៥៦៩នាក់ និងជាសះស្បើយ ៣,០៣២,៩១៦នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖