ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោកជំទាវ ឱ វណ្ណឌីន ជំរុញរដ្ឋបាលខេត្តកំពង់ចាម គ្រប់គ្រងនិងទប់ស្កាត់កូវីដ១៩ ឲ្យបានល្អ អំឡុងបុណ្យភ្ជុំបិណ្ដ

លោកជំទាវ ឱ វណ្ណឌីន ជំរុញរដ្ឋបាលខេត្តកំពង់ចាម គ្រប់គ្រងនិងទប់ស្កាត់កូវីដ១៩ ឲ្យបានល្អ អំឡុងបុណ្យភ្ជុំបិណ្ដ

(កំពង់ចាម)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជំរុញរដ្ឋបាលខេត្តកំពង់ចាម ធ្វើការគ្រប់គ្រងនិងទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានល្អបំផុត អំឡុងពេលបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។

លោកជំទាវ ឱ វណ្ណឌីន ជំរុញបែបនេះ ក្នុងឱកាសដែលោកស្រី និងលោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា (WHO) រួមជាមួយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្ត បានដឹកនាំកិច្ចប្រជុំ ស្តីពីវិធានការគ្រប់គ្រង និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងក្របខណ្ឌខេត្តកំពង់ចាម នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

លោកជំទាវឱ វណ្ណឌីន បានផ្ដល់ការណែ នាំដល់រដ្ឋបាលខេត្តកំពង់ចាម ក្នុងឱកាសនៃពិធីនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ខខាងមុខនេះ ដោយត្រូវជំរុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្ត បន្តផ្សព្វផ្សាយសារាចរណែនាំរបស់ក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការបង្ការ និងការពារ ការឆ្លងជំងឺកូវីដ-១៩ និងស្នើឲ្យប្រជាពលរដ្ឋទូទៅដែលជាពុទ្ធសាស និកជន និងគណៈកម្មការគ្រប់វត្ត ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារ ទប់ស្កាត់កូវីដ-១៩ ដែលក្រសួងសុខាភិបាល បានដាក់ចេញឱ្យអនុវត្តនាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន ឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺនេះចូលក្នុងសហគមន៍។

ជាមួយគ្នានោះដែរ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាន៍ថា សម្រាប់ខេត្តកំពង់ចាម បានចេញនូវបានចេញនូវសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមរួចហើយ។ ហើយរដ្ឋបាលខេត្ត បានធ្វើការណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ឲ្យបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយនូវសារាចរ ណែនាំក្រសួងធម្មការ និងសាសនា និងសារាចរណែនាំរបស់ក្រសួងសុខាភិបាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅគ្រប់ទីវត្តអារាមផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័កកម្រិត២នៅខេត្ត មានចំនួន០២កន្លែង ក្នុងនោះ៖

* ទី១៖ អតីតសណ្ឋាគារមេគង្គមានបន្ទប់ចំនួន ៧១ បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កបានចំនួន ១៤២នាក់
* ទី២៖ អាគារអន្តេវាសិក (ជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ) ក្នុងបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មានចំនួន ៤០បន្ទប់ ដែលអាចដាក់មុខសញ្ញាចត្តាឡីស័កកម្រិត២ចំនួន ១២០នាក់។

ដោយឡែកគិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ពលរដ្ឋដែលទើបនឹងវិលត្រឡប់មកពីបរទេស និងបានស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ មានចំនួន ៤.២៩៦នាក់ ក្នុងនោះ បានផុតការតាមដានសុខភាព ចំនួន ៤.២១២នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |