ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ជាករណីនាំចូល ខណៈអ្នកជំងឺម្នាក់ថ្មីទៀតព្យាបាលជាសះស្បើយ

រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ជាករណីនាំចូល ខណៈអ្នកជំងឺម្នាក់ថ្មីទៀតព្យាបាលជាសះស្បើយ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី៣១ ខែសីហានេះបានបញ្ជាក់ថា បុរសជនជាតិបារាំងដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ១៩នេះ មានអាសយដ្ឋានស្នាក់នៅផ្លូវ២៩៤ រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាករបស់គាត់ ទទួលបានលទ្ធផលវិជ្ជមាន វីរុសកូវីដ-១៩ បច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
បើតាមក្រសួងសុខាភិបាល អ្នកដំណើរតាមជើងហោះហើរនេះ ដែលមានលទ្ធផលអវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារមួយចំនួនក្នុងរាជធានីភ្នំពេញ និងមណ្ឌលចត្តាឡីស័កវិទ្យាល័យបូរី ១០០ ខ្នង ដើម្បីតាមដានស្ថានភាពបន្ត។
ដោយឡែកសម្រាប់អ្នកជំងឺម្នាក់ជាសះស្បើយ គឺជាបុរសជនជាតិចិនអាយុ២៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរពីប្រទេសហ្វីលីពីន តាមជើងហោះហើរ មកដល់កម្ពុជា នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។
សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹក ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៧៤នាក់ (ស្រី្ត ៥៤នាក់ និងបុរស ២២០នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៦៦នាក់ (ស្រី៥៤នាក់ និងបុរស ២១២នាក់) និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន០៨នាក់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |