ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលគយចាប់បាន រួសរាន់ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ ខណៈឱសានវាទជិតផុតកំណត់

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលគយចាប់បាន រួសរាន់ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ ខណៈឱសានវាទជិតផុតកំណត់

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយ អំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញដែលគយចាប់បាន រួសរាន់ចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ ខណៈឱសានវាទជិតផុតកំណត់ផងដែរ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ ខ្លួនបានចេញសេចក្ដីជូនដំណឹងជាលើកចុងក្រោយ ដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាប និងរក្សាទុកបណ្ដោះអាសន្នដោយរដ្ឋបាលគយ ឱ្យចូលខ្លួនមកបង់ពន្ធអាករ និងពិន័យតាមច្បាប់ជាធរមាន ក្នុងរយៈពេល ៦០ថ្ងៃ ដោយគិតចាប់ពីថ្ងៃជូនដំណឹង។ រហូតមកដល់ពេលនេះ អគរ បានកត់សម្គាល់ឃើញថា មានម្ចាស់មួយចំនួន នៅស្ទាក់ស្ទើរពុំទាន់បានចូលមក បំពេញកាតព្វកិច្ចនៅឡើយ។

អគ្គនាយកដ្ឋានគយ បានបន្តទៀតថា ដោយហេតុថា រយៈពេល ៦០ ថ្ងៃ នឹងផុតឱសានវាទនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ដូច្នេះ អគរសូមអំពាវនាវដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញពាក់ព័ន្ធ មេត្តារួសរាន់ចូលខ្លួនមកបំពេញកាតព្វកិច្ច របស់ខ្លួនតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ទៅតាមកាលបរិច្ឆេទដូចបានកំណត់ខាងលើ។

«ក្នុងករណីម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចដូចបានរៀបរាប់ខាងលើ យានយន្ត និង ទំនិញទាំងនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ អគរ នឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈ ស្របតាមបញ្ញត្តិមាត្រា ៥៤ និង ៥៥ នៃច្បាប់ស្ដីពីគយ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |