ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ចិនដាក់ពាក្យតវ៉ា និងថ្កោលទោសធ្ងន់ៗចំពោះអាមេរិក ដែលបានបញ្ជូនយន្តហោះសម្ងាត់ មកលួចមើលចិនធ្វើសមយុទ្ធយោធា

ចិនដាក់ពាក្យតវ៉ា និងថ្កោលទោសធ្ងន់ៗចំពោះអាមេរិក ដែលបានបញ្ជូនយន្តហោះសម្ងាត់ មកលួចមើលចិនធ្វើសមយុទ្ធយោធា

(ប៉េកាំង)៖ ចិនបានដាក់កំណត់ទូតតវ៉ា និងថ្កោលទោសសហរដ្ឋអាមេរិកយ៉ាងខ្លាំង ចំពោះការបញ្ជូនយន្ដហោះស៊ើបការណ៍ U-2 មួយគ្រឿងចូលមកក្នុង «តំបន់មិនអនុញ្ញាតការហោះហើរ» ដើម្បីតាមដានការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត របស់កងទ័ពរំដោះប្រជាជនចិន (PLA) កាលពីថ្ងៃអង្គារម្សិលមិញ ចំពេលមហាអំណាចទាំង ២ កំពុងបង្កើនសកម្មភាពយោធា​នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ឆ្នាំ២០២០។

នេះមិនមែនជារឿងចម្លែកនោះទេ ដ្បិតចិនបានថ្កោលទោស សកម្មភាពស៊ើបការណ៍របស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនឆ្នាំមកហើយ គ្រាន់តែថាការបញ្ចេញប្រតិកម្ម ជាសាធារណៈតែម្តងនៅពេលនេះ គឺជារឿងដ៏កម្រមួយ។ បើតាមក្រសួងការពារជាតិចិន យន្ដហោះស៊ើបការណ៍អាមេរិកប្រភេទ U-2 មួយគ្រឿង បានហោះចូលក្នុងតំបន់គ្មានការហោះហើរ ដោយគ្មានការអនុញ្ញាត នៅតំបន់យោធាភូមិភាគខាងជើងប្រទេសចិន ជាទីដែលកងទ័ព PLA ដឹកនាំការធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត។

ក្រសួងការពារជាតិចិន នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក៏បានថ្កោលទោស និងចាត់ទុកផងដែរថា សកម្មភាពបែបនេះរបស់សហរដ្ឋអាមេរិក គឺជាទង្វើបំពានយ៉ាងធ្ងន់ធ្ងរ និងលូកលាន់សកម្មភាពធ្វើសមយុទ្ធយោធា ជាធម្មតារបស់ចិន។ តែយ៉ាងណាក៏ដោយ យោធាអាមេរិកបានអះអាងថា យន្ដហោះ U-2 របស់ខ្លួនបានដឹកនាំប្រតិបត្តិការហោះហើរ នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយគោរពតាមច្បាប់អន្តរជាតិ និងច្បាប់ហោះហើរយ៉ាងខ្ជាប់ខ្ជួន។

គួរជម្រាបថា យន្ដហោះស៊ើបការណ៍អាមេរិក U-2 មានសមត្ថភាពហោះហើរក្នុងរយៈកម្ពស់ ៧០,០០០ហ្វីត ឬ ២១,៣៣៦ម៉ែត្រ ព្រមទាំងអាចធ្វើសកម្មភាពស៊ើបការណ៍ពីចម្ងាយ ដោយមិនចាំបាច់ចូលទៅក្នុង តំបន់គ្មានការហោះហើរក៏បាន។ ទោះជាយ៉ាងណា ក្រសួងការពារជាតិចិនមិនបានបញ្ជាក់លម្អិតថា តើឧបទ្ទវហេតុខាងលើ បានកើតឡើងនៅតំបន់ណាឱ្យប្រាកដឡើយ តែបច្ចុប្បន្នចិនកំពុងដឹកនាំការធ្វើសមយុទ្ធយោធា​នៅតំបន់សមុទ្រ ប៉ូហៃ (Bohai), តំបន់សមុទ្រលឿង និងសមុទ្រចិនខាងត្បូង៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |