ភ្នំពេញ៖ លោក ចាន់ ឬទ្ធី ចាងហ្វាងគេហទំព័រ ចក្រវាឡ CKV TV Online បានធ្វើកិច្ចសន្យាដោយលាយលក្ខណ៍អក្សរនិងមានស្នាមផ្តិតមេដៃជាភស្តុតាងដោយសន្យាថានិងមិនចេញផ្សាយនូវព័ត៌មានដែលគ្មានក្រមសីលធម៌និងខ្វះវិជ្ជាជីវៈជាអ្នកសារព័ត៌មានទៀតឡើយ។
ដោយសារតែមួយរយះកន្លងមកលោក ចាន់ ឬទ្ធី បានផ្សាយផ្ទាល់ដោយខ្លួនឯងហើយមានកាយវិការច្រងេងច្រងាងនិងពាក្យពេជ្រមិនសមរម្យដែលមហាជនបានរិះគុនយ៉ាងខ្លាំងមកក្រសួងព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់អ្នកសារព័ត៌មានដ៏ទៃទៀតដែលពួកគាត់បានគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌និងវិជ្ជាជីវៈ។
កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម យ៉ែម ណយ បានកោះហៅលោក ចាន់ ឬទ្ធី មកណែនាំម្តងរួចមកហើយតែលោក ចាន់ ឬទ្ធី មិនស្តាប់នូវតែបន្តរការផ្សាយព័ត៌មានដោយប្រើកាយវិការមិនសមរម្យនិងប្រើពាក្យសម្តីដែលមហាជនទទួលយកមិនបាន។
ឯកឧត្តម យ៉ែម ណយ បានកោះហៅលោក ចាន់ ឬទ្ធី ជាលើកទី២នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២០ ដោយប្រមានខ្លាំងៗថាបើលោក ចាន់ ឬទ្ធី នៅតែបន្តរផ្សាយព័ត៌មានខ្វះនូវក្រមសីលធម៌និងគ្មានវិជ្ជាជីវៈក្រសួងព័ត៌មាននិងដកអជ្ញាប័ណ្ណ។ អត្ថបទ លោក ប៉ិច ជន