ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ - សូមអញ្ជើញអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ចំនួន (១០០%) - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ បន្ទាប់ពីបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការដោះស្រាយវិវាទដីធ្លី​ និងការចុះបញ្ជីដីស្ទើតែបញ្ចប់ទាំងស្រុងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត។ - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១ ៥៨០ ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅ ១៥ភូមិ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។
0

ក្រសួងការបរទេសជូនដំណឹងទៅអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសខ្មែរទាំងអស់នៅបរទេស ឲ្យផ្អាកផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស មកពីប្រទេសទាំង៥ ដែលកម្ពុជាហាមចូលដើម្បីទប់ស្កាត់ កូវីដ១៩

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិកម្ពុជា បានជូនដំណឹងជាបន្ទាន់មួយទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសរបស់កម្ពុជា ប្រចាំនៅបរទេសទាំងអស់ ឲ្យផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទដល់ជនបរទេស ដែលមកពីប្រទេសបារាំង អ៉ីតាលី អេស្ប៉ាញ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដែលត្រូវបានរាជរដ្ឋាភិបាលដាក់បម្រាម ចូលមកប្រទេសកម្ពុជា ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩។

ចំណាត់ការរបស់ក្រសួងការបរទេសកម្ពុជាខាងលើនេះ ដោយយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃនេះបានផ្អាកជនបរទេសមកពីប្រទេសទាំង ៥ខាងលើ ចូលមកកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនយ៉ាងដូច្នេះថា «ពាក់ព័ន្ធបញ្ហានេះក្រសួងសូមណែនាំដល់គ្រប់ស្ថានតំណាងទាំងអស់ ត្រូវផ្អាកការផ្ដល់ទិដ្ឋាការគ្រប់ប្រភេទ ដល់ជនបរទេសដែលមកពីប្រទេសទាំង៥ខាងលើ ចាប់ពីថ្ងៃច័ន្ទទី១៦ ខែមីនា ឆ្នាំ២០២០ រយៈពេលមួយខែសិន។ ចំពោះទិដ្ឋាការដែលបានផ្ដល់រួចហើយដល់ជនបរទេស ដែលចេញមកពីប្រទេសទាំង៥ខាងលើ ស្ថានតំណាងទាំងអស់ត្រូវបង្វែរសងថ្លៃទិដ្ឋាការជូនទៅសាមីជនវិញ»។

ជាមួយគ្នានេះ ពាក់ព័ន្ធការគ្រប់គ្រងដំណើរការបំពេញការងាររបស់ស្ថានតំណាងកម្ពុជាទាំងអស់នៅបរទេស ក្រសួងការបរទេស ក៏បានប្រាប់ទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិតិ្ដយសរបស់កម្ពុជា សម្រេចឲ្យធ្វើការតាមអនឡាញ ឬនៅការិយាល័យក្នុងករណី ចាំបាច់ទៅតាមសភាពការជាក់ស្ដែង នៃការចម្លងរាលត្បាតវីរុសកូវីដ១៩ នៅតាមប្រទេសនីមួយៗ។

កាលពីព្រឹកមិញ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលកម្ពុជា និងព្រលានយន្តហោះទាំង៣ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងលើព្រលានយន្តហោះរបស់កម្ពុជាផងដែរ ចូលរួមអនុវត្តន៍ការងារនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាស ចរណ៍ស៊ីវិល បានបញ្ជាក់យ៉ាងដូច្នេះថា «យោងទៅលើការសម្រេចរបស់ក្រសួងសុខាភិបាល ឯកឧត្តមរដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ បានចាត់ចែងឲ្យក្រុមការងារធ្វើការជាបន្ទាន់ ដើម្បីផ្សព្វផ្សាយទៅគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដែលហោះហើរមកព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិទាំង៣ ហើយយើងក៏បានជម្រាបជូនដល់ នាយកព្រលានយន្តហោះទាំង៣ និងក្រុមហ៊ុន SCA ដែលគ្រប់គ្រងលើ ព្រលានយន្តហោះនៅកម្ពុជា ដើម្បីដាក់ចូលក្នុងប្រព័ន្ធ System ចាត់វិធានការទប់ស្កាត់មិនឲ្យអ្នកដំណើរដែលមកពី៥ប្រទេស គឺអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជានោះទេ»។

សូមជម្រាបថា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។

សូមបញ្ជាក់ថា រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមាន៖

ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម។
ទី៦៖ បុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ នៅរាជធានីភ្នំពេញ
ទី៧៖ បុរសជនជាតិប៊ែលហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ៕

Filed in: ព័ត៌មានថ្មី, រាយការណ៍ពិសេស, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |