កំពង់ចាម៖ ពលរដ្ឋបានផ្តល់ព័ត៌មានមកថាទីតាំងសង្វៀនបញ្ជល់មាន់មួយកន្លែងមានទាំងបៀអាប៉ោងកំពុងតែធ្វើព្យុះភ្លៀងក្នុងទឹកដីនៃអាណាចក្រខេត្តកំពង់ចាម ពេលពលរដ្ឋរាយការណ៍ជូនដល់ឯកឧត្តម អ៊ុច ចាន់ដា អភិបាលខេត្តកំពង់ចាម គឺបិទឈប់លេងបានត្រឹមតែពីថ្ងៃ ពលរដ្ឋរាយការណ៍ជូនម្តងទៀតបិទបាន៤ថ្ងៃ អីលូវបើកលេងវិញជាធម្មតាមិនដឹងថាមានរនុកក្នុងឬក៍ត្រូវដងត្រូវផ្លែគ្នានោះទេ ទីតាំងនេះនៅចំនុចស្ពាន២៣ចុះតាមវត្តប្រាសាទ ស្ថិតក្នុងភូមិ កាហេ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។
ពលរដ្ឋបានស្នើរសំឯកឧត្តមមេតាដាក់កម្លាំងសម្ងាត់ដែលទុកចិត្តចុះមកត្រួតពិនិត្យមើលផងកំសូវជឿមន្ត្រីថ្នាក់ក្រោមដែលរាយការណ៍ជូនឯកឧត្តមភូតកុហក់ដែលនាំឲ្យប៉ះពាល់កិត្តិយសឯកឧត្តម។
ពលរដ្ឋសង្ឃឹមថាការផ្តល់ព័ត៌មានម្តងនេះឯកឧត្តម អ៊ុច ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នឹងមានចំណាត់ការចំពោះជនខិលខូចដែលហ៊ានមកប្រព្រឹត្តបទល្មើសក្នុងទឹកដីរបស់ឯកឧត្តម។