(ភ្នំពេញ)៖ បើតាមលោក គុយ គួង ដែលដកស្រង់សម្ដីរបស់អាជ្ញាធរថៃ បានអះអាងថា ក្នុងហេតុការណ៍នោះ បណ្តាលឲ្យមានអ្នករងរបួសចំនួន ២នាក់ និងស្លាប់ចំនួន៤នាក់ ដែលនៅក្នុងចំណោមអ្នកស្លាប់ មានពលរដ្ឋខ្មែរម្នាក់ឈ្មោះ ម៉ៅ ស្រីពៅ អាយុ២៩ឆ្នាំ មានទីលំនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានបន្ថែមថា រហូតមកដល់នេះ ស្ថានទូតកំពុងធ្វើការជាមួយអាជ្ញាធរថៃ ជាពិសេសជាមួយនគរបាលថៃ ហើយមន្រ្តីស្ថានទូតបានធ្វើដំណើរ ទៅកាន់កន្លែងតម្កល់សព ចូលរួមសង្កេតការក្នុងការធ្វើកោសល្យវិច័យរកមូលហេតុនៅពីក្រោយការបាញ់សម្លាប់។
ស្ថានទូតក៏បានធ្វើទំនាក់ទំនងជាមួយសាច់ញាតិនៅខ្មែររួចហើយ និងសាច់ញាតិបានស្នើស្ថានទូតជួយសម្របសម្រួល និងចេញឯកសារនាំសព ទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសកម្ពុជា។