យោងតាមប្រព័ន្ធផ្សព្វផ្សាយ CNN បានឲ្យសរសេរថា បន្ទាប់ពីត្រូវបានកំពង់ផែជាច្រើនបដិសេធ ចូលទឹកដីរបស់ពួកគេមកនាវាទេសចរណ៍ Westerdam ឥឡូវនេះកំពុងធ្វើដំណើរមកកាន់ ប្រទេសកម្ពុជាហើយ។
នាវាហូឡង់-អាមេរិក Westerdam ត្រូវបានអាជ្ញាធរតំបន់បដិសេធយ៉ាងតិចចំនួន៤ប្រទេស ផ្សេងៗគ្នា បើទោះបីជានាវានេះបានបញ្ជាក់ពីភាពអវិជ្ជមានវីរុសវីកូរ៉ូណាក៏ដោយ ប៉ុន្តែនៅពេលនេះ វាកំពុងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាមួយនឹងអ្នកដំណើររបស់ពួកគេដែលបានចាកចេញកាល ពីម្សិលមិញ។ យោងតាមសេចក្តីថ្លែងការណ៍មួយបានដឹងទៀតថា៖ « នាវា Westerdam ឥឡូវនេះកំពុង ធ្វើដំណើរទៅកាន់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា នឹងត្រូវឈប់សំចតផងដែរ ។ នាវាទេសចរណ៍នេះ នឹងមកដល់កំពង់ផែកម្ពុជានៅម៉ោង ៧:00នាទីព្រឹកម៉ោងក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍ទី ១៣ ខែកុម្ភៈ ហើយពួកគេនឹងស្ថិតនៅតំបន់កំពង់ផែជាច្រើនថ្ងៃទៀតសម្រាប់ការឈប់សំចតនេះ ។ អាជ្ញាធរកម្ពុជាបាន ឲ្យដឹងថាក្រុមភ្ញៀវដែលនៅលើនាវាទេសចរណ៍ទាំងអស់ អាចនឹងស្នាក់នៅក្នុងតំបន់ឈប់សំចត និង កំសាន្តនៅតាមទីក្រុង។ ស្របពេលនោះដែរអ្នកដំណើរនៅលើនាវាក៏បានថ្លែងអរគុណយ៉ាងខ្លាំងចំពោះ រដ្ឋាភិបាលកម្ពុជាសម្រាប់ការគាំទ្រមកលើពួកគេ។ ក្រុមហ៊ុនបាននិយាយថាអ្នកដំណើរនឹងធ្វើដំណើរ ពីក្រុងព្រះសីហនុមកកាន់រាជធានីភ្នំពេញតាមជើងហោះហើរធម្មតា។ នាវាហូឡង់-អាមេរិចបានឲ្យដឹង ទៀតថាខ្លួននឹងចំណាយថវិការសម្រាប់ការហោះហើរទាំងអស់របស់ភ្ញៀវ ដែលត្រូវត្រលប់ទៅផ្ទះពួកគេវិញ ក៏ដូចជាការសងថវិកាចំពោះសេវាធ្វើដំណើរកម្សាន្តលើកនេះ១០០% នឹងតទៅពេលអនាគត ដើម្បី ប៉ូវសងជំងឺចិត្ត និង រក្សាកេរ្តិ៍ឈ្មោះក្រុមហ៊ុនទេសចរណ៍របស់ពួកគេផងដែរ៕