ពិព័រណ៍ផ្ទាំងគំនូរមាសដើម្បីផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ នាពេលនេះ គឺជាឱកាសក្នុងការបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងសិល្បៈ ដែលកើតចេញពីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នារបស់ប្រទេសទាំងពីរ។
——————————————-
ក្នុងពិធីនាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤
នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់នេះផងដែរ លោកជំទាវរដ្ឋលេខាធិការ សេង សុមេត្តា មានប្រសាសន៍ថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងការទូតជាមួយគ្នាជាយូរអង្វែងណាស់មកហើយ និងបានបង្កើតទំនាក់ទំនងការទូតផ្លូវការឡើងវិញ តាំងពីថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ ពោលគឺជាង ២៦ឆ្នាំហើយ។ រយៈពេលជាង ២៦ឆ្នាំមកនេះ ប្រទេសទាំងពីរ បានបោះជំហានជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងបានផ្ដល់នូវផ្លែផ្កាជាច្រើនសម្រាប់ប្រជាជាតិទាំងពីរ ហើយពិធីតាំងពិព័រណ៍នេះ មិនត្រឹមតែជាការដាក់តាំងបង្ហាញសិល្បៈគំនូរប៉ុណ្ណោះទេ តែវាក៏ជាសក្ខីកម្មនៃមិត្តភាពដ៏គង់វង្សរវាងប្រទេសទាំងពីរផងដែរ។
#កូរ៉េ #កម្ពុជា #ពិព័រណ៍
#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់