ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) លើទស្សនទានសំខាន់ៗពាក់ព័ន្ធអគារបៃតង (green building) និងការរៀបចំក្រុងដែលមានការបំភាយកាបូនទាបបំផុត (low carbon urban design) ដើម្បីការរស់នៅប្រកបដោយសុខដុមក្នុងទីក្រុងទំនើប ស្អាត ឆ្លាត នៃសង្គមសហសម័យក្រោមម្លប់សន្តិភាព។
ឯកឧត្តម សាយ សំអាល់ បានលើកទឹកចិត្តក្នុងការស្វែងរកប្រភពហិរញ្ញប្បទានបៃតង (green finance) ដើម្បីរួមចំណែកក្នុងការរៀបចំក្រុង និងនគរូបនីយកម្មប្រកបដោយនិរន្តរភាព។
នេះជាការលេីកឡេីងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់កិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល លោកស្រី Kim Shomi នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣
នៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
#ការរៀបចំក្រុង #នគរូបនីយកម្ម #ទីក្រុងវៃឆ្លាត #សោភ័ណភាព #សុវត្ថិភាព #គុណភាព
#ខេត្តកំពង់ចាម #មន្ទីររៀបចំដែនដីនគររូបនីកម្មនិងសំណង់ខេត្តកំពង់ចាម #ដីធ្លី #សំណង់ #កអក
#សិទ្ធិសុខសុវត្ថិភាពតាមផ្លូវច្បាប់
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC