សូមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយស្វែងរកយុត្តិធម៌អោយក្រុមគ្រួសារនាងខ្ញុំផង
ដោយសារភាពពុករលួយនៃអាជ្ញាធរ ភូមិដំណាក់ត្រយឹង និង លោកចៅសង្កាត់ចោមចៅ២ ដោយសារចុងបិចនឹងត្រា ធ្វើអោយគ្រួសារនាងខ្ញុំរងនៅភាពអយុត្តិធម៌ខ្លាំងណាស់ ពួកខ្ញុំទាំង 4 នាក់បងប្អូនសុំលេីកម្រាមដៃទាំងដប់ស្នេីរសុំសម្តេចធិបតី ហ៊ុន ម៉ាណែត បេីកការស្រាវជ្រាវដេីម្បីជួយរកពន្លឺ នៃភាពយុត្តិធម៌អោយក្រុមគ្រួសារនាងខ្ញុំដោយក្តីអនុគ្រោះ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យក៍ធ្លាប់បានហៅពួកខ្ញុំទៅដោះស្រាយដែរតែមិនមានផ្លែផ្កានោះទេ ត្រឡប់មកវិញបែជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ គឺលោកស្រី គង់ យ៉ាងធី បន្តប្តឹងពួកខ្ញុំទៅតុលាការជាបន្តបន្ទាប់ ទាំងអស់នេះគឺលោកស្រី សេក ម៉ាលី បានរៀបរាប់តាមរយៈអង្គភាពសារព័ត៌មានយើងខ្ញុំ។
លោក ឈាង សុគុណ ព្រមទាំងភរិយា រួមទាំងប្អូនស្រី២នាក់ទៀតសម្រេចចិត្ត រត់ចោលផ្ទះហើយបន្ទាប់ពីម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ គឺលោកស្រី គង់ យ៉ាងធី បានប្តឹងទៅតុលាការរាជធានីភ្នំពេញ ពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់ឲ្យមានការរើសអើង និងប្រឌិតអង្គហេតុប្តឹងឡេីងជាបន្តរបន្ទាប់ថែមទៀត បន្ទាប់ពីលោក ឈាង សុគុណ បានដឹងថាលោក ជា សុភ័ក្ត្រ ដែលត្រូវជាប្តីថៅកែក្រុមហ៊ុនរូបនេះបានលក់ផ្ទះលេខ 13C ផ្ទះមួយតែមានប្លង់២ជាន់គ្នា ដែលស្ថិតនៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
វាជាការឈឺចាប់យ៉ាងខ្លាំងសម្រាប់គ្រួសារក្រីក្រខំត្រដរខ្ចីបុលធនាគារយកប្រាក់មកទិញផ្ទះឲ្យមានទ្រនំរស់នៅនឹងគេ តែផ្ទុយទៅវិញបែជាទិញចំផ្ទះដែលមានប្លង់២ត្រួតគ្នា ហើយថែមទាំងថៅកែចិត្តខ្មៅអាងអំណាចទឹកប្រាក់ ប្តឹងទៅតុលាការ ធ្វើឲ្យបងប្អូនដែលគ្មានទាំងប្រាក់គ្មានទាំងអំណាចគ្មានទាំងទីពឹងក៍សម្រេចចិត្តរត់ចោលផ្ទះទាំងទឹកភ្នែក។
លោកស្រី សេក ម៉ាលី ដែលត្រូវជាប្អូនស្រីបង្កើតលោកឈាង សុគុណ បានយុំស្រែកដង្ហើយហៅរកយុត្តិធម៌ម្តងហើយម្តងទៀតនៅតែគ្មានសង្ឃឹម មិនដឹងថា ទៅពឹងពាក់នណារនោះទេ ពេលខ្លះគិតអ្វីលែងចេញ មានបំណងចង់គិតខ្លីម្តងៗ តែដោយសារតែនៅអាល័យកូនប្រុសទើបនឹងកើតមិនទាន់ចេះហៅម្តាយផងបែជាកំព្រា ស្តាប់ទៅគួរឲ្យសង្វែកណាស់។
តើនៅលើលោកនេះមានទេ ភាពយុត្តិធម៌សម្រាប់ស្ត្រីក្រីក្ររូបនេះ ឬមួយក៍ទុកឲ្យម្ចាស់ក្រុមហ៊ុន ធី សុភ័ត្រ ដែលសាងសង់ផ្ទះល្វែងលក់ ផ្ទះមួយមានប្លង់២ជាន់គ្នា ឈ្នះរហូតគ្មានថ្ងៃចាញ់ឬយ៉ាងណា សូមមហាជនជួយ comments ប្រាប់ម្នាក់មួយមាត់មកដើម្បីឲ្យនាងអស់ចិត្ត។
វិលមកលោកស្រី គង់ យ៉ាងធី និង ស្វាមីឈ្មោះ ជា សុភ័ក្រ ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្រ អ្នកសារព័ត៌មានយើងខ្ញុំក៍ធ្លាប់បានទាក់ទងតាមបណ្តាញទំនាក់ទំនងTelegram និង ហៅទូរសព្ទទៅដែរ តែលោកស្រី នឹងប្តី លោក ជា សុភ័ក្រ មិនបានលើកទូរសព្ទ ហើយក៍មិនបានឆ្លើយតបអ្វីទាំងអស់ ចំណែកលោកស្រី គង់ យ៉ាងធី បន្ទាប់ពីបានលើកទូរសព្ទហើយនោះក៍ព្យាយាមសុំអង្វរអ្នកសារព័ត៌មានម្តងហើយ ម្តងទៀត សុំមិនឲ្យចុះផ្សាយរឿងទុច្ចរិតរបស់ក្រុមហ៊ុន ដែលលក់ផ្ទះល្វែងឲ្យអតិថិជនផ្ទះមួយមានប្លង់ត្រួតគ្នា២ លោកស្រី គង់ យ៉ាងធី បានព្យាយាមអង្វរ មកអ្នកសារព័ត៌មានកុំឲ្យចេញផ្សាយរឿងផ្ទះមួយមានប្លង់២ និង យកប្រាក់មកសូកប៉ាន់អ្នកសារព័ត៌មានមិនបានសម្រេច បែជារៀបគម្រោងចោទប្រកាន់ថាអ្នកសារព័ត៌មាន មានគំនិតរៀបគម្រោងជាក្រុមដើម្បីជំរិតទាប្រាក់ពីលោកស្រីទៅវិញ។
កាលពីដំបូងលោកស្រី សេក ម៉ាលី ដែលជាអតីតប្រធានទីផ្សារលក់អចលនទ្រព្យ ឲ្យក្រុមហ៊ុន ធី សុភ័ក្រ របស់លោកស្រី គង់ យ៉ាងធី បានប្រាប់ថាថៅកែចិត្តខ្មៅរូបនេះសម្តីផ្អែមណាស់ ហើយក៍ពិសពុលដែរ និងមានល្បិចកល់ច្រើនណាស់ តែក្នុងនាមយើងជាអ្នកសារព័ត៌មាន ស្តាប់ហើយមិនទាន់ជឿនោះទេថាលោកស្រី គង់ យ៉ាងធី ជាមនុស្សបែបនេះ តែក្រោយមកបន្ទាប់ពីលោកស្រី គង់ យ៉ាងធី បានប្រើសម្តីដ៏ផ្អែមពីរោះនិងព្យាយាមទិញទឹកចិត្តអ្នកសារព័ត៌មានយើងខ្ញុំមិនបាសម្រេច ស្រាប់តែបង្កើតអង្គហេតុទាំងបំពានគ្មានការពិត ដើម្បីប្តឹងអ្នកសារព័ត៌មានយើងខ្ញុំទៅសាលាដំបូងរាជធានីភ្នំពេញ ទើបយើងដឹងថាលោកស្រី គង់ យ៉ាងធី គឺជាមនុស្សមិនធម្មតាសម្បូរទៅដោយល្បិចកល់ គ្រុបស្នៀតធ្វើយ៉ាងណាឲ្យតែឈ្នះមិនខ្វល់ពីឧបសគ្គប្រឈមទៅថ្ងៃខាងមុខនោះទេ។
សង្ឃឹមថាអជ្ញាធរគ្រប់ជាន់ថ្នាក់មន្ត្រីដែលពាក់ព័ន្ធជាពិសេសសម្តេច មហាចវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយស្វែងរកយុត្តិធម៌ក្នុងរឿងនេះផងដើម្បីបញ្ជាក់សខ្មៅថាអ្នកណាជាពោះវែកអ្នកណាជាកូនកណ្តុះឲ្យពិទប្រាកដ។