ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់បុរី លាភសំណាង គម្រោងទី៩ និងគម្រោងទី១១ ស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មកដាក់ពាក្យស្នើសុំចុះបញ្ជីការផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យ
0

អារម្មណ៍ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌

អារម្មណ៍ដ៏សោកសៅរបស់លោកគ្រូបង្រៀនសិស្សានុសិស្សគឺលោកគ្រូឈ្មោះ ឡាង លីកូ បានសសេរសំណេរយ៉ាងក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីលោកគ្រូទទួលរងនូវរឿងអយុត្តិធម៌ លោកគ្រូបានទិញផ្ទះមួយល្វែងពីលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់ផ្ទះល្វែងលក់នៅក្នុងបុរីសន្តិភាព២

សូមស្តាប់សំណេរទាំងស្រុងរបស់លោកគ្រូ ឡាង លីកូ ដូចខាងក្រោម។

លោក ឡាង  លីកូ  បានសម្តែងអារម្មណ៍ដ៏សោកសៅមួយថា លោកជាគ្រូបង្រៀនម្នាក់អប់រំកុលបុត្រកុលធីតាជំនាន់ក្រោយដែលជាទំពាំងស្នងឬស្សី ឲ្យស្រឡាញ់ភាពយុត្តិធម៌ សុចរិត ត្រឹមត្រូវ គោរពច្បាប់សង្គម ធ្វើជាពលរដ្ឋល្អ ដើម្បីជួយលើកស្ទួយ កិត្តិយសគ្រួសារ និង ជួយអភិវឌ្ឍន៍ប្រទេសជាតិនៅពេលអនាគត តែបែជាគាត់ជាអ្នកបណ្តុះធនធានមនុស្សជួបរឿងអយុត្តិធម៌ទៅវិញ គាត់បាននិយាយថា តើឲ្យខ្ញុំមានមុខមាត់ឯណាទៅបង្ហាត់បង្រៀនសិស្សតទៅទៀត បើអ្នកដែលបង្រៀនកូនខ្មែរឲ្យចេះស្រលាញ់យុត្តិធម៌ការងារសុច្ចរិតជួបរឿងអយុត្តិធម៌ដូច្នេះ។

លោកគ្រូ ឡាង លីកូ បានរៀបរាប់សារជាថ្មីទាំងអារម្មណ៍ឈឺចាប់បន្ទាប់ពីជួបរឿងអយុត្តិធម៌ ទាំងដែលលោកគ្រូគឺជាបីតាសិស្សពោពេញដោយសមត្ថភាពនិងចំណេះដឹងតែបែរជាមកចាញ់បោកលោកស្រី គង់ យ៉ាងធី ដែលបានលក់ផ្ទះឲ្យគាត់ក្នុងតម្លៃ$47000(បួនមុឺនប្រាំពីពាន់ដុល្លា) តែផ្ទះមួយមានប្លង់រហូតដល់ទៅ២ ដែលជាកង្វល់ធ្វើឲ្យគាត់ឈឺចិត្តរហូតគ្មានអារម្មណ៍ទៅបង្រៀនសិស្សតទៅទៀត ហើយលោកក៍ធ្លាប់បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ទៅសាលាខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២៣ អាជ្ញាធរខណ្ឌក៍ធ្លាប់បានហៅលោកទៅដោះស្រាយបញ្ហាផ្ទះដែលលោកបានទិញពីលោកស្រី គង់ យ៉ាងធី ផ្ទះលេខ១៨៨A តែនៅមិនទាន់មានផ្លែផ្កាអ្វីឡេីយ។

លោកគ្រូ ឡាង លីកូ បានបញ្ជាក់ថាកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកបានទិញផ្ទះពីក្រុមហ៊ុន ធី សុភ័ក្ត្រ ឈ្មោះ គង់ អៀងពៅ ជាអ្នកលក់និងជាអ្នកទទួលប្រាក់ និងឈ្មោះ គង់ យ៉ាងធី ដែលជាម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ជាអ្នកផ្ទេរសិទ្ធដែលមានផ្ទះល្វែងលេខ១៨៨A មានលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីលេខ ៣១៧៣/២០ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចេញដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ទេរសិទ្ធពីឈ្មោះ គង់ យ៉ាងធី មកឲ្យឈ្មោះ ឡាង លីកូ  ហើយស្រាប់តែមានលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីដែលមានលេខ ៥០៤៤/១៩ ចុះថ្ងៃទី២០ខែសីហាឆ្នាំ២០១៩ ចេញដោយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ផ្ទេរសិទ្ធពីឈ្មោះ ឈឺន សន មកឲ្យឈ្មោះ ចេង យោង មានលេខផ្ទះ១៨៨A ចេញមុននឹងមានលេខផ្ទះដូចផ្ទះរបស់លោកគ្រូ ឡាង លីកូ ដែរ។

អង្គភាពសារព័ត៌មានយើងខ្ញុំក៍ធ្លាប់បានហៅទូរស័ព្ទទៅលោក ចេង យោង តែលោកមិនបានផ្តល់ព័ត៌មានជូនច្រើននោះទេដោយលោកបានលើកឡើងថារឿងនេះលោកកំពុងដំណើរការនៅតុលាការហើយ។

អង្គភាពសារព័ត៌មានយើងខ្ញុំក៍បានហៅទូរស័ព្ទទៅលោក គង់ អៀងពៅ ដែលជាអ្នកលក់ផ្ទះលេខ១៨៨Aឲ្យទៅលោកគ្រូ ឡាង លីកូ ហើយក៍ជាអ្នកទទួលប្រាក់ពីលោកគ្រូ ឡាង លីកូ តាមរយៈត្រេនស្វឺពីកុងធនាគារអេសុីលីដាចំនួន៣ដង សរុបទាំងប្រាក់កក់ $47000 (បួនមុឺនប្រាំពីពាន់ដុល្លា) លោក គង់ អៀងពៅ លើកទូរស័ព្ទហើយឆ្លើយយ៉ាងខ្លីថា លោកមិនបានដឹងទេព្រោះរឿងនេះយូហើយលោកគ្រាន់តែជាបុគ្គលិកគេហើយលោកក៍បានឈប់ពីការងារដែរ។

ចំណែកលោកស្រី គង់ យ៉ាងធី ក៍ធ្លាប់បានផ្តល់ឯកសារមួយចំនួនទៅឲ្យលោក ចំរ៉ុង អ្នកសារព័ត៌មានប្រចាំអង្គភាព CRN news តាមបណ្តាញទំនាក់ទំនងសង្គម Telegram កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣នឹងលើកឡើងថារឿងប្លង់ផ្ទះ១៨៨A លោកស្រីបានប្តឹងឈ្នះលោក ចេង យោង នៅសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍។

ពាក់ព័ន្ធរឿងផ្ទះមួយមានប្លង់២របស់លោកគ្រូ ឡាង លីកូ អង្គភាពសារព័ត៌មានយើងខ្ញុំក៍ធ្លាប់បានហៅទូរស័ព្ទទៅលោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅ២ ហៅទូរស័ព្ទចូលតែគ្មានមនុស្សលើក ហើយរឿងនេះអង្គភាពសារព័ត៌មានយើងខ្ញុំក៍បានផ្តល់ព័ត៌មានទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ តាមប្រព័ន្ធtelegram លោកបានពិនិត្យនឹងកំពុងយកចិត្តទុកដាក់ស្រាវជ្រាវស្វែងរកការពិត។

លោកគ្រូ ឡាង លីកូ បានលើកដៃសំពះស្នើសុំលោក សក់ ច័ន្ទកញ្ញារិទ្ធ មេត្តាជួយស្វែងរកយុត្តិធម៌ជូនគាត់ផងក្នុងនាមលោកជាគ្រូបង្រៀនមួយនាក់ដែរ។

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |