ភ្នំពេញ៖ បន្ទាប់ពីអង្គភាពសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយភាពមិនប្រកតីរបស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដែលសាងសង់និងលក់ផ្ទះល្វែងនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទះមួយមានប្លង់រហូតដល់ទៅ២ធ្វើឲ្យអតិថិជនរបស់ខ្លួនសម្តែងនូវអារម្មណ៍ខកចិត្តយ៉ាងខ្លាំង មិនត្រឹមតែខកចិត្តប៉ុណ្ណឹងនោះទេថែមទាំងដេកលែងលក់បន្ទាប់ពីអតិថិជនបានកាន់ប្លង់ទៅរកអជ្ញាធរមូលដ្ឋានឲ្យជួយរកភាពមិនប្រកតីបែជាលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុន ធី សុភ័ក្ត្រ ដាក់ពាក្យបណ្តឹងប្តឹងអតិថិជនរបស់ខ្លួនចំនួន៤នាក់ទៅតុលាការពីបទ បរិហាបង្កាច់កេរ្តិ៍ និង ញុះញង់ឲ្យមានការរើសអើង។
លោកស្រី សេក ម៉ាលី គឺជាអតីតៈប្រធានទីផ្សារលក់ឲ្យក្រុមហ៊ុន ធី សុភ័ក្ត្រ បានរៀបរាប់ទាំងការឈឺចាប់ដោយសារតែខ្លួនបានបំរើម្ចាស់ខុសមិនត្រឹមតែរកអតិថិជនមកទិញផ្ទះបានរាប់សិបល្វែងនោះទេរហូតអូសទាញបងប្អូនបង្កើតមកទិញដើម្បីរស់នៅក្បែរគ្នា តែជាអកុសលបែជាផ្ទះមួយមានប្លង់២ ម្ចាស់ផ្ទះ២ផ្សេងគ្នា ហើយថែមទាំងថៅកែមានបំណងប្តឹងខ្លួនរួមទាំងបងប្អូនបង្កើត៤នាក់យកទៅដាក់គុកថែមទៀត។
ការយំស្រែករកភាពយុត្តិធម៌របស់លោកស្រី សេក ម៉ាលី នៅលើកញ្ចក់ទូរទស្សន៍ប៉ុនបាតដៃធ្វើឲ្យមហាជនទូទាំងប្រទេសបញ្ចេញមតិវៃប្រហារទៅលើម្ចាស់ក្រុមហ៊ុនខាងលើយ៉ាងចាស់ដៃ តែលោកស្រី គង់ យ៉ាងធី ម្ចាស់ក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ ក៍ខិតខំការពារ កិត្តិយសសេចក្តីថ្លៃថ្នូរបស់ខ្លួននិងក្រុមហ៊ុនផងដែរដោយបានបង្ហាញឯកសារលើ comments ហើយចោតថាលោកស្រី សេក ម៉ាលី ជំពាក់ប្រាក់លោកស្រីជាង ប្រាំបួនមុឺនដុល្លា ថែមទាំងខ្ចីប្លង់ផ្ទះរបស់ខ្លួនយកទៅរកលុយ ដើម្បីទិញវីឡានិងរថយន្តសេរីទំនើបធ្វើខ្លួនហៃសូរ ។
លោកស្រី គង់ យ៉ាងធី បាន បដិសេធ ទាំងស្រុងរឿងចោតប្រកាន់ខាងលើថាផ្ទះមួយមានប្លង់២នោះគឺជារឿងមិនពិតលោកស្រីរកសុីក្នុងវិស័យអចលនទ្រព្យជាង១០ឆ្នាំហើយគឺរកសុីត្រឹមត្រូវថ្លៃថ្នូរណាស់មិនដែលមានរឿងអញ្ចឹងទេ ផ្ទះមួយគឺប្លង់មួយអជ្ញាធរ លោក វ៉ាន់ ចាន់ថុន មេភូមិដំណាក់ត្រយឹង និង លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅ២ ក៍លោកបានចុះ ហត្ថលេខា និង វៃត្រាទទួលស្គាល់ដែរ មិនអាចបង្ខូច កិត្តិយសលោកស្រីបានទេ។
តែទោះជាយ៉ាងណាក្រដាស់មិនអាចខ្ចប់ភ្លើងបាននោះទេអតិថិជនដែលទិញផ្ទះនៅក្នុងបុរីសន្តិភាព២ ពីក្រុមហ៊ុនលក់ផ្ទះល្វែង ធី សុភ័ក្ត្រ បានប្រាប់មកអ្នកសារព័ត៏មានយើងថាពួកគាត់ក៍រងគ្រោះដែរដោយសារតែផ្ទះល្វែងរបស់លោកស្រី គង់ យ៉ាងធី និង ស្វាមីឈ្មោះ ជា សុភ័ក្ត្រ ដែលគេស្គាល់ថាជាមន្ត្រី អនុប្រធាននាយកដ្ឋាន បណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ នៃអគ្គនាយកដ្ឋាន ពន្ធនាគារ ដែលមានគោរមងារ ជាឯកឧត្តម គឺផ្ទះមួយមានប្លង់២ដែរ ហើយអតិថិជនរូបនេះបានរកមេធាវីនិងបានដាក់ពាក្យបណ្តឹងដើម្បីស្វែងរក យុត្តិធម៌ផងដែរ។
មហាជនកំពុងតែឆ្ងល់ហើយរងចាំតាមដានថាតើផ្ទះមួយមានប្លង់២មែនឬយ៉ាងណា បើសិនជាមាន២មែនតើគេធ្វើយ៉ាងមិចបានជាមានប្លង់២ បើសិនជាមន្ត្រីជំនាញរកឃើញថាក្រុមហ៊ុនខាងលើសាងសង់ផ្ទះល្វែងលក់ហើយកែឆ្នៃផ្ទះមួយមានប្លង់២ត្រួតគ្នាមែននោះ តើវាសនាក្រុមហ៊ុនលោកស្រី គង់ យ៉ាងធី និងទៅជាយ៉ាងណា?
ព្រោះថ្មីៗនេះឧកញ៉ាដីឡូត៍ដែលរកសុីទុច្ចរិតធ្វើបាបប្រជារាស្ត្របានចូលទៅសម្រាកក្នុងគុកជាបន្តរបន្ទាប់ហើយ។