ភ្នំពេញ៖ កម្មការិនីប៊ិះអស់ជីវិតដោយសារការធ្វេសប្រហែសពីសំណាក់លោកគ្រូពេទ្យដែលបំរើការងារនៅមន្ទីរសម្រាកព្យាបាលនិង សម្ភព មូលមិត្ត ដោយយោងតាមសម្តីគ្រួសារកម្មការិនីបានឲ្យដឹងថាកាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២០ ប្រពន្ធគាត់មានអាការៈក្តៅខ្លួនអស់កម្លាំងហើយចេញស្នាមអុចក្រហមពេញដៃជើងគាត់ក៍ជូនប្រពន្ធទៅពិនិត្យព្យាបាលនៅមន្ទីរសម្រាក និងសម្ភព មូលមិត្ត ក្រោយទៅដល់មន្ទីរសម្រាកព្យាបាល និង សម្ភព មូលមិត្ត គាត់ក៍បានប្រាប់ពីអាការៈប្រពន្ធហើយបានបង្ហាញកាត បសស ខាងបុក្គលិកមន្ទីរសម្រាកនិង សម្ភព មូលមិត្ត ក៍នាំគាត់ទៅពិនិត្យមើលជំងឺហើយក៍ចេញថ្នាំពេទ្យឲ្យអ្នកជំងឺញាំឲ្យទៀងទាត់ដោយបញ្ជាក់ប្រាប់ថាអ្នកជំងឺ កើតស្អូចទៅផ្ទះសម្រាកពីថ្ងៃទៅជាហើយ។
ក្រោយចេញពីមន្ទីរសម្រាកព្យាបាល និង សម្ភព មូលមិត្ត នៅថ្ងៃដដែលទី ១០,០១,២០២០ អ្នកជំងឺនៅតែមិនបានធូស្បើយដោយសម្រាកនៅបន្ទប់ជួលរហូតដល់យប់ថ្ងៃទី១១ខែមករាឆ្នាំ២០២០ស្ត្រីកម្មការិនីមានអាការៈកាន់តែមិនស្រួលដោយមានកំដៅក្តៅខ្លួនខ្លាំងទៅៗទឹកមុខស្លេកស្លាំងនិយាយមិនចង់រួច ប្តីឃើញប្រពន្ធមានសភាពមិនស្រួលក៍ប្រញ៉ាប់ដឹកប្រពន្ធតាមម៉ូតូទៅមន្ទីរពេទ្យឯកជនក្បែផ្ទះភ្លាម។
ក្រោយដឹកប្រពន្ធដល់មន្ទីរពេទ្យក្បែផ្ទះលោកគ្រូពេទ្យក៍ចាប់ផ្តើមវាស់កំដៅនិងយកឈាមទៅពិនិត្យក៍រកឃើញជំងឺរបស់ស្ត្រីកម្មការិនី គាត់មានជំងឺគ្រុនឈាម សំណាងហើយដែលមកមន្ទីរពេទ្យក្បែរផ្ទះទាន់បើសិនទុកនៅតែមួយយប់ទៀតច្បាស់ជាអាចមានបញ្ហារហូតដល់អាយុជីវិតមិនខាន។
ប្រភពពីស្វាមីស្ត្រីរងគ្រោះដដែលបានប្រាប់បន្តថា មន្ទីរសម្រាកព្យាបាល និង សម្ពភ មូលមិត្ត មានអាសយដ្ឋាន អាគារលេខ ៦៧,៦៩ ផ្លូវលេខ ៤២៤ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជាចុងក្រោយស្វាមីស្ត្រីរងគ្រោះបានស្នើសំដល់គ្រប់មន្ទីរពេទ្យដែលសហការជាមួយ បសស ជាពិសេសមន្ទីសម្រាកព្យាបាល និង សម្ពភ មូលមិត្ត មេតាយកចិត្តទុកដាក់ជាមួយអ្នកជំងឺផងកំយកអាយុជីវិតមនុស្សមកលេងសើចបែបនេះព្រោះអាយុជីវិតមនុស្សមិនអាចទិញឬលក់ដូរតាមទីផ្សារបានទេ។