រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៣ មានកម្មវិធីចុះអនុស្សរណៈយោគយល់គ្នាមួយរវាង សមាគមគ្រឿងសម្អាង CCA តំណាងដោយ លោកស្រី ភួន ដាវី និង ក្រុមហ៊ុនសេវាកម្ម គណនេយ្យ និង កាប្រកាស់ពន្ធ ណាវីលីតំណាងដោយលោកស្រី ចាន់ ណាវី មូលហេតុដែលនាំអោយមានកាចុះMOUនេះដោយសារតែសមាគមត្រូវការដៃគូដែលមានជំនាញជាច្រើនក្នុងការចែករំលែកក្នុងការជួយសមាជិកខ្លួនលើវិស័យនានាដូចជាគណនេយ្យ បិតបញ្ជី និង ប្រកាស់ពន្ធជាដើម ហេតុនេះសមាគមមួយនេះជ្រើសយកដៃគូផ្នែកពន្ធគឺក្រុមហ៊ុន ណាវីលីមួយនេះ។
ពិតណាស់ក្នុងវិស័យគ្រឿងសម្អាង ទាំងអ្នករកស៊ីនាំចូល អ្នក ផលិត ជាដើម។ល។ ទាំង ប្រភេទ លាប លេប និង ចាក់ គឺនៅមានបញ្ហាមួយចំនួនថ្មីៗនេះគឺ លើកិច្ចការពន្ធ និង បិទបញ្ជីគណនេយ្យជាដើមផងដែរ។
នៅក្នុងអនុស្សរណៈនោះ គេសង្កេតឃើញភាគីសាមាគម បានយល់ព្រមដូចជា
រួមគ្នាបើកសិក្ខាសាលា និង បទបង្ហាញនានា រួមគ្នាដើម្បីចែករំលែកចំណេះដឹងដល់សមាជិកនានារបស់សមាគម និង អ្នករស៊ីវិស័យគ្រឿងសម្អាងនានាអោយយល់ដឹងអំពីបញ្ហាបញ្ជីស្នាម គណនេយ្យ និង ការប្រកាស់ពន្ធជាដើម។ល។
សមាគមជួយណែនាំ ដៃគូសហការលើជំនាញនានាអោយទៅសមាជិកសមាគមបានទទួលសេវាកម្មល្អៗផងដែរ។
ហើយជាពិសេសផងដែរ ភាគីក្រុមហ៊ុនណាវីលី គ្រោងជួយសមាគម ក៍ដូចជាសមាជិកនានាអោយយល់ដឹងអំពីបញ្ហានានាលើវិស័យពន្ធដារ និង ការបិតបញ្ជីនានា ជាពិសេសជួយប្រឹក្សាយោបល់នានាដល់សមាជិកសមាគមផងដែរ។
តើសមាគមគ្រឿងសម្អាងCCA មានគោលបំណង បេសកម្ម និង ទស្សនៈវិស័យយ៉ាងដូចម្តេចដែរ?
ពិតណាស់សមាគមមានគោលបំណងដូចជា
– ចូលរួមសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ និងទប់ស្កាត់គ្រឿងសម្អាងក្លែងក្លាយដែលកំពុងបំផ្លាញសុខភាពអ្នកប្រើប្រាស់។
– គាំទ្រដល់ផលិតផល ដែលនាំចូលដោយមានការចុះបញ្ជីត្រឹមត្រូវ និងទទួលស្គាល់ដោយមន្ទីរពាក់ព័ន្ធរបស់ប្រទេសកម្ពុជា។
– រកទីផ្សារ កន្លែងតាំងពិព័រណ៌ និងបង្កើតទីផ្សារ សម្រាប់ដាក់តាំងលក់ផលិតផលគ្រឿងសម្អាងក្នុងស្រុក និងបរទេស។
– ជួយគាំពារ និងលើកកម្ពស់ដល់អាជីវករដែលជាម្ចាស់ផលិតផលគ្រឿងសម្អាងក្នុងស្រុក ឲ្យមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័នពាក់ព័ន្ធ ដែលជាសក្តានុពល ឆ្ពោះទៅរកការប្រកួតប្រជែងផលិតផលគ្រឿងសម្អាងកម្ពុជានៅលើទីផ្សារអន្តរជាតិ។
សមាគមមានទស្សនវិស័យ
ព្រមទាំងទស្សនៈវិស័យគឺ
ចង់ឃើញវិស័យគ្រឿងសម្អាងនៅកម្ពុជាមានគុណភាពស្របតាមស្តង់ដារអន្តរជាតិ មានការទទួលស្គាល់
ពីមន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធរបស់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានភាពរីកចម្រើនប្រកបដោយនិរន្តរភាព ឈានឆ្ពោះទៅទីផ្សារអន្តរជាតិ។
និង បេសកកម្ម
– គាំទ្រខ្សែសង្វាក់ផលិតកម្មគ្រឿងសម្អាងក្នុងស្រុក ដែលមានការទទួលស្គាល់ពីមន្ទីរពិសោធន៍ជាតិលើការផលិតតាមបច្ចេកទេសត្រឹមត្រូវតាមស្តង់ដារក្រសួងពាក់ព័ន្ធ។
– លើកស្ទួយនូវផលិតផលក្នុងស្រុកចំពោះម្ចាស់កម្មសិទ្ធិករ ដែលបានចុះបញ្ជីការទទួលស្គាល់គ្រប់ស្ថាប័ន ពាក់ព័ន្ធក្នុងការស្វែងរកទីផ្សារ ជៀសវៀងការផលិត ឬវេចខ្ចប់ផលិតផលគ្រឿងសម្អាងក្លែងក្លាយ។
– ផ្តល់ការប្រឹក្សាផ្លូវច្បាប់ ដោះស្រាយវិវាទដែលជាហានិភ័យរបស់ម្ចាស់អាជីវកម្មគ្រឿងសម្អាងស្របច្បាប់នៅកម្ពុជា។