ខេត្តកណ្តាល៖ យោងតាមសម្តីជនរងគ្រោះឈ្មោះ សុភា សារ័ត្ន ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល មុខរបរជាកម្មកររោងចក្រ បានប្រាប់អ្នកសារព័ត៌មានថាកាលពីយប់ម៉ោង១២ថ្ងៃទី២២ខែមេសាឆ្នាំ២០២៣ ខ្លួនបានឌុបសង្សាមកមើលល្ខោនបាសាក់នៅ ភូមិ ស្រែអំពិល ឃុំឈ្វាំង ខេត្តកណ្តាល បន្ទាប់មកស្ត្រីជាសង្សាបានឲ្យជូនទៅរកកន្លែងបត់ជើងតូចចម្ងាយប្រហែលជា៥០ម៉ែត្រពីរោងល្ខោន ស្រាប់តែមានយុវជន៣នាក់ជិះម៉ូតូមកស្រែកឲ្យជនរងគ្រោះចុះពីលើម៉ូតូ ហើយក៍ប្រើហិង្សាមកលើ សុភា សារ័ត្ន ដោយប្រើដំបងនិងខ្សែក្រវ៉ាត់រហូតជនរងគ្រោះបែកក្បាលហូរឈាមដាបពេញផ្ទៃមុខក៍ធ្លាក់ពីលើម៉ូតូស្ទើស្លាប់ស្ទើរស់ ភ្លាមនោះស្ត្រីជាសង្សាក៍រត់ទៅស្រែកឲ្យគេឯងជួយ ប្រជាការពារភូមិដែលនៅប្រចាំការនៅរោងល្ខោនក៍រត់មកមើលជនសង្ស័យទាំង៣នាក់បានបើកម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅហើយ។
ក្រោយកើតហេតុនៅយប់ដដែលសាច់ញាតិបាននាំជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសង្គ្រោះជីវិត លុះដល់ព្រឹកឡើងថ្ងៃទី២៣ លោក សន សុភា ឱពុកជនរងគ្រោះបាននាំកូនទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំឈ្វាំងដើម្បីរកភាពយុត្តិធម៌។
ក្រោយពីសមត្ថកិច្ចសួរនាំជនរងគ្រោះរួចហើយក៍បានកំណត់មុខសញ្ញារហូតស្វែងរក អាណាព្យាបាលនិងជនសង្ស័យបានមក១នាក់ ក្រោយការសួរនាំរបស់សមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិទជាបានប្រើហិង្សាមកលើយុវជន សុភា សារ័ត្ន ពិទប្រាកត់មែន ហើយខ្លួនសូមរាប់រងតែម្នាក់ឯងក្នុងករណីហិង្សាបង្ករជារបួសស្នាមនិងបំភ្លេចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ(ម៉ូតូ)។
យោងតាមសម្តីលោក លីន នាយរងប៉ុស្តិ៍នគរបាលឃុំឈ្វាំង តាមទូរសព្ទ លោកបានបំភ្លឺប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីលោកបានទទួលពាក្យបណ្តឹងនៅព្រឹកថ្ងៃទី២៣ខែឆ្នាំដដែល ពីជនរងគ្រោះលោកបានស្រាវជ្រាវអស់រយៈពេលពេញមួយថ្ងៃ ក៍បានកំណត់មុខសញ្ញានិងនាំខ្លួនជនសង្ស័យបាន១នាក់ ក្រោយមកលោកបានធ្វើការសម្របសម្រួលភាគគីទាំងសងខាងដោយសារតែមិនត្រូវគ្នាដោយមូលហេតុ លោក សន សុភា ត្រូវជាឱពុកជនរងគ្រោះស្នើសំឲ្យចាត់ការតាមផ្លូវច្បាប់ លោកក៍បានក៍សាងសំណុំរឿងបញ្ចូនទៅអធិការស្រុកពញ្ញាឭ នៅព្រឹកថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្ត។
ឱពុកជនរងគ្រោះមិនអស់ចិត្តដោយជនសង្ស័យបានសារភាពកំហុសហើយហេតុអ្វីបានជាសមត្ថកិច្ចមិនព្រមឃាត់ខ្លួនបែជាបណ្តោយឲ្យជនសង្ស័យវិលត្រឡប់ទៅផ្ទះវិញធ្វើដូចអត់មានរឿងអ្វីកើតឡើងទាល់តែសោះ?
លោក លីន នាយរងប៉ុស្តិ៍នគរបាលឃុំឈ្វាំងបានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យបានសំត្រឡប់ទៅផ្ទះវិញ លោកក៍ឲ្យទៅសួរឱពុកជនរងគ្រោះទៅ ជនសង្ស័យត្រឡប់មកប្រាប់វិញថាស្រេចតែលើបងទេ រួចក៍ចាកចេញបាត់ទៅ។ លោក លីន នាយរងប៉ុស្តិ៍នគរបាល ឃុំឈ្វាំង បានបន្តទៀតថាតាមការសំណូមពរពីឱពុកជនរងគ្រោះស្នើសំឲ្យស្វែងរកនិងនាំជនសង្ស័យទាំង៣នាក់ដែលបានប្រើអំពើហិង្សាមកលើកូនប្រុសគាត់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ តែលោកមិនអាចទៅចាប់ចងជនសង្ស័យបានទេព្រោះមិនមែនជាបទល្មើសជាក់ស្តែង បើសិនជាវៃភ្លាមសហការចាប់ភ្លាមមានអី តែអានេះព្រឹកឡើងបានគាត់មកប្តឹងឲ្យខ្ញុំធ្វើម៉េច?
លោក សន សុភា ឱពុកជនរងគ្រោះហួសចិត្តបន្ទាប់ពីឭសម្តីលោក លីន នាយរងប៉ុស្តិ៍នគរបាលឃុំឈ្វាំងឆ្លើយបែបនេះ កូនគាត់ត្រូវបានជនសង្ស័យព្រួតគ្នាវៃធ្វើបាបសឹងតែមិនសល់ជីវិត ទៅមន្ទីពេទ្យដើម្បីសង្គ្រោះជីវិតសឹងតែមិនទាន់ផង បែជាឲ្យសហការណ៍តាមចាប់ជនសង្ស័យភ្លាមៗដើម្បីឲ្យក្លាយជាបទល្មើសជាក់ស្តែង
មន្ត្រីអនុវត្តច្បាប់បានស្រាវជ្រាវកំណត់មុខសញ្ញា រហូតបាននាំខ្លួនជនសង្ស័យមកហើយ ហេតុអ្វីមិនធ្វើតាមផ្លូវច្បាប់ចាំបាច់អីឲ្យខ្ញុំសម្របសម្រួលគ្នាទាំងដែលខ្ញុំមិនព្រមរហូតឲ្យជនសង្ស័យចាកចេញទៅដោយសុវត្ថភាព ហើយនៅអូសបន្លាយពេលវេលាតាំងពីថ្ងៃទី២៣ខែមេសាឆ្នាំ២០២៣មកទល់ព្រឹកថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣ទើបបានបញ្ចូនសំណុំរឿងទៅអធិការដ្ឋាននគរបាល ស្រុកពញាឭ ខេត្តកណ្តាល តើការអូសបន្លាយពេលអស់ជាច្រើនថ្ងៃ របស់មន្ត្រីនគរបាលយុត្តិធម៌បែបនេះក្នុងគោលបំណងអ្វី។ អត្ថបទ នាយភ្លុក
ចេញផ្សាយថ្ងៃទី០៥ឧសភា២០២៣