ព្រៃវែង៖ យោងតាមគេហៈទំព័រផ្លូវកា
ររបស់សមាគមមនុស្សចាស់ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងបានអោយដឹងថា នៅថ្ងៃ
អាទិត្យ ១១ កើត ខែ ពិសាខ ឆ្នាំថោៈបព្ចាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ ។
អាត្មាភាព ក្នុងនាម ប្រធានកេត្តិយស សមាគម មនុស្សចាស់ ឃុំ
បានចូលរូម ចាក់ផ្លូវបេតុង ភូមិមេសប្រចាន់លើ ចូលរូមជាមួយ លោក មេឃុំ ក្រុមព្រឹក្សាឃុំ នឹង ក្រុមការងារចុះ ជួយភូមិមេសប្រចាន់លើ ជាមួយលោក តេង ប៊ុនថុន ។
ក្នុងនោៈ សមាគមមនុស្សចាស់ឃុំ ចូលរូម សុីម៉ង់ ១ តោន ថ្មអងដឺ ១ មួយឡាន លោក អូន ឈុនអៀង ខ្សាច់ ១ ឡាន លោក មេឃុំ ស៊ីម៉ង់ បីតោនកន្លៈ ។
សូម អនុមោទនាបុណ្យ ដែលបានចូលរូមចាក់ផ្លូវបេតុង តាមរយៈសមាគម មនុស្សចាស់ឃុំ តាមរយះលោកមេឃុំ ។
សូមប្រគេនពរ ជូនពរ ៤ ប្រការ អាយុៈ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀង ឃ្លៀតឡើយ. បើញាតិញោម មានសទ្ធា ចូលរូម
ជា ស៊ីម៉ង មួយបាវក្តី ពីបាវក្តី សូម ទាក់ទង តាម លេខទូលរសព្ទ័ 012669138 088 7722226 ។ ព្រោះការកសាងផ្លូវមួយនេះមិនទាន់បាន៥០ភាគរយផងដែរទេ។
ពិតណាស់សមាគមមួយនេះដឹកនាំដោយព្រះតេជគុណ វ័រ ជ្រឹង ជាប្រធានកិត្តិយស និង លោក គឹម ហេង ជាប្រធាន និង ជាមេឃុំផងដែរនោះតែងតែបានចូលរួមជាសំភារៈ និង ថវិការរាល់បុណ្យសពមនុស្សចាស់នានាទូទាំងឃុំមេសរប្រចាន់តែម្តង ហើយលើកនេះបានចូលរួមជាសំភារៈដើម្បីកសាងផ្លូវបេតុងមួយខ្សែងប្រវែង ប្រមាណ ៣០០ម៉ែត្រស្ថិតក្នុងភូមិមេសរប្រចាន់លើ ឃុំ មេសរប្រចាន់។
គួរំលឹកផងដែរថា ផ្លូវបេតុងមួយខ្សែរនេះមានប្រវែង ៣០០ម៉ែត្រ ក្រោមការចូលរួមសាមគ្គីគ្នារវាង អ្នកភូមិមេសរប្រចាន់លើ អាចារ្យ គណៈកម្មការវត្ត សាខាបក្សភូមិ លោក មេភូមិ លោក មេឃុំ សប្បុរសជននានា និង ក្រុមការងារចុះជួយឃុំនេះតែម្តង គឺ ឯ.ឧ មៀច សុផាន់ណា បានចាត់តំណាងរបស់ខ្លួនអោយចូលរួមជំនួស ដែលដឹកនាំដោយ លោក តេង ប៊ុនថុន ។
ហើយការកសាងផ្លូវនេះឡើងគេឃើញមានការចូលរួមជាកំលាំងពីប្រជាជនជាច្រើនក្នុងភូមិនេះ រួមគ្នាយ៉ាងសស្រាក់សស្រាំ ដោយក្តីសប្បាយរីករាយ និង កុសលផលបុណ្យជ្រះថ្លាក្នុងចិត្ត និង ខ្លះទៀតមិនបានជួយជាកំលាំង គឺបានជួយជាម្ហូបអាហារ បាយសម្លរ ម្នាក់មួយចានៗសម្រាប់ក្រុមការងារផងដែរ។