កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ នេះ លោក បេ ដាវី អនុប្រធានគណ:ពង្រឹងភូមិកោះខ្នុរព្រមទាំងក្រុមគ្រួសារ បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកនៅអំណោយមនុស្សធម៌ជូនដល់លោកគ្រួ អ្នកគ្រួ សិស្សសាលា ចំនួន១០០០ ជាងនាក់.ស្ថិតនៅគេហដ្ឋានភូមិ កោះខ្នុរ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
-ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី÷លោកឧកញ៉ា អង្គា រ៉ា ប្រធានគណៈពង្រឹងភូមិកោះខ្នុរ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
-លោក សមាជិកក្រុមប្រឹក្សាឃុំ
-លោកមេភូមិ និងសមាជិកភូមិ ឃុំ ជាច្រើនអ្នកផងដែរ។
នាឪកាសពិធីជួបសំណេះសំណាលនេះផងដែរលោកឧកញ៉ា អង្គា រ៉ា បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខជូនទៅដល់លោកគ្រូ អ្នកគ្រូ សិស្សសាលា ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានថា÷ សូមឲ្យបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវជំងឺបង្ការផ្សេងៗ និងចូលរស់នៅដោយហូបស្អាត ដេកស្អាត និងថែរក្សាអនាម័យបរិស្ថាននៅក្នុងទីធ្លាសាលាឱ្យបានខ្ជាប់ខ្ជួនចៀសវាងនិងការកើតឡើងនៅជំងឺបង្ការឆ្លងផ្សេងៗ។
ឈ្លាតនៅក្នុងកម្មវិធីជួបសំណេះសំណាលនេះផងដែរលោក បេ ដាវី និងក្រុមគ្រូសារ ក៏បានចែកជូននូវអំណោយដល់លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗទទួលបានថវិការ២០០០០៛(ពីរម៉ឺនរៀល) ចំពោះសិក្សានុសិស្ស ក្នុងនោះក៏ទទួលបាននូវសំភារៈសិក្សារួមមាន÷ សៀវភៅ៣ក្បាល ប៉ិច២ដើម ខ្មៅដៃ២ដើម ជ័រលុប២ ដែកខួង១ បន្ទាត់១ និងថវិការក្នុងម្នាក់ៗ៥០០០៛(ប្រាំពាន់រៀល) ផងដែរ៕