ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោកយាយ អែម ថៃ អាយុ៧៨ឆ្នាំមានការរន្ធត់ចិត្តជាខ្លាំងក្រោយអាជ្ញាធរខេត្តថា ដីគាត់ជាដីរដ្ឋ និងបានដាក់លិខិតសុំបដិសេធលើកំណត់ហេតុរបស់រដ្ឋបាលខេត្តកណ្ដាល!!!

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តកណ្ដាលបានធ្វើការកោះហៅភាគីពាក់ព័ន្ធទំនាស់ដីធ្លីរវាងលោកយាយ អែម ថៃ និងឈ្មោះ អ៊ុន ស្រីអូន ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ដោយ លោក គង់ សោភ័ណ្ឌ បានធ្វើមតិបូកសរុបថា «ករណីនេះជាវិវាទកិច្ចសន្យារវាងលោកយាយ អែម ថៃ ជាម្តាយទី២ និងកូនស្រីដើម ឈ្មោះ អ៊ុន ស្រីអូន ដែលត្រូវដោះស្រាយតាមប្រព័ន្ធតុលាការ ចំពោះតែដីស្របច្បាប់ប៉ុណ្ណោះ មិនមែនដីទំនប់ ស្ទាក់ទឹកនោះទេ ចំណែកដីទំនប់ស្ទាក់ទឹក ត្រូវដោះស្រាយតាមគណៈកម្មការសុរិយោដីខេត្តព្រោះវាជាដីរបស់រដ្ឋ» ពេលលឺបែបនេះស្រាប់តែលោកយាយ អែម ថៃ អាយុ៧៨ឆ្នាំ និងឈ្មោះ អ៊ុន ឈៀង អាយុ៤៣ឆ្នាំ រស់នៅភូមិ ត្រពាំងសង្កែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្ត កណ្តាលនាំគ្នាធ្វើលិខិតសុំបដិសេធត្រង់ចំនុចមួយចំនួនលើកំណត់ហេតុចុះថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។

លោកយាយ អែម ថៃ បានបញ្ជាក់យ៉ាងច្បាស់ៗថា លោកយាយបានទិញដីស្រែប្រាំងទំហំ៤៥៣០មែត្រការ៉េ រួមទាំងទំនប់ស្ទាក់ទឹកតាមាសក្នុងឆ្នាំ១៩៩៧ និង កាន់កាប់ប្រើប្រាស់អាស្រ័យផលជាប់រហូតដល់ឆ្នាំ២០១៩ ទើបមានវិវាទរវាងគ្រួសារលោកយាយ កើតឡើង និងមានការចាក់ដីរំលោភបំពានយកពីក្រុមហ៊ុនមួយដ៏មានឥទ្ធិពល។

លោកយាយបន្តថា កន្លងមករៀងរាល់ឆ្នាំ ពួកគាត់ទាំង៧គ្រួសារ តែងតែចំណាយថវិការដើម្បីជីកស្តារលើកទំបន់រាងស្នែងក្របីទប់ទឹកសម្រាប់ស្រោចស្រពស្រែប្រាំង ដែលមានការខ្វះខាតទឹក មានឆ្នាំខ្លះស្រូវស្កកក៏មាន ប្រជាពលរដ្ឋក្នុងក្រុមប្រាំងមានការលំបាក ក្រោយមកក៏បាន ស្នើសុំមូលនិធិឃុំឱ្យជួយនិងធ្លាប់មានគណៈពង្រឹងបក្សជួយខ្លះដែរ ប៉ុន្តែនៅតែខ្វះខាតទឹកដោយបងប្អូនក្នុងក្រុមចេះតែរុករានដីធ្វើស្រែបន្ថែម អ្នកខ្លះបានតិច អ្នកខ្លះបានច្រើន ការបង្កបង្កើនផលមិនសូវបានទិន្នផល ខ្ពស់នោះទេ។

លោកយាយ អែម ថៃ បច្ចុប្បន្នកំពុងស្រែកហៅរកយុត្តិធម៌ដោយខ្លួនមានជំងឺប្រចាំកាយបានបន្តឲ្យដឹងទៀតថា សម្រាប់ដីទំនប់ស្ទាក់ទឹកដែលវាស់វែងមានទំហំ ១០៧,២៤៨ម៉ែត្រការ៉េ (ដប់ម៉ឺនប្រាំពីរពាន់ ពីររយសែសិបប្រាំបី) គឺមិនមែនផ្ទៃដី ទំនប់ស្ទាក់ទឹកទាំងអស់នោះទេ នៅក្នុងនោះមានដីចំណីព្រៃដែលនៅសងខាងហ៊ុំព័ទ្ធស្ទើជុំវិញ ពេលវាស់សរុបមើលឃើញធំអីចឹងហើយ ដីមានលក្ខណៈជំរាលទំនាប ទើបទប់ស្ទាក់ទឹកបាន មិនមែនប្រព័ន្ធប្រឡាយ ទឹកធ្លាក់ពីអូរកុងដូចការលើកឡើងនោះទេ ដីទំនប់នេះជាដីក្រុម៤ មាន៧គ្រួសារ កាន់កាប់អាស្រ័យផល ក្រោយឆ្នាំ៨០ជាង និងមានទំនប់ស្ទាក់ទឹកជាច្រើនទៀតរាប់រយរាប់ពាន់គ្រួសារអាស្រ័យផល និងបានលក់ឱ្យក្រុមហ៊ុនផ្សេងៗ សូមមេត្តាកុំភាន់ច្រឡំ គ្រាន់តែឮឈ្មោះទំនប់ទឹក យល់ថាជារបស់រដ្ឋនោះ តាមពិតវាជាការបែងចែក ចែកគ្នាកាន់កាប់អាស្រ័យផលតាមក្រុមតាមភូមិតាមឃុំរៀងៗខ្លួន។

ទន្ទឹមនោះ លោកយាយ អែម ថៃ បានលើកឡើងពីអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា ចំពោះដីដែលអាចបង្ករ បង្កើនផលបានត្រូវបែងចែកឱ្យប្រជាជនធ្វើកុំទុកឱ្យទំនេរ ហេតុដូច្នេះភូមិបាលឃុំ ស្រុក ក៏ចាត់ចែងទៅតាម ចំនួនសមាជិកនៃគ្រួសារនីមួយៗ ប្រជាជននៅទីនោះពិតជាស្គាល់ច្បាស់ណាស់ថា ដីណាជាដីរដ្ឋ ដីណារបស់ប្រជាជន ថ្វីត្បិតពួកខ្ញុំមិនចេះច្បាប់ ឬយល់ដីពីច្បាប់បានតិចតួចក្តី ក៏ពួកខ្ញុំមិនហ៊ានលក់ដីរដ្ឋដែរ តែដីទំនប់ស្ទាក់ទឹកនេះជាការចំណាយកំលាំងញើសឈាមរបស់ប្រជាជនដែលខំជីករែកស្តារមានការហត់នឿយ លំបាក មានតែជីវិតអ្នកស្រែទេទើបយល់ច្បាស់ សូមមេត្តាស្តាប់របាយការណ៍ កំណត់ហេតុរបស់លោក អភិបាលស្រុកផង សូមស្តាប់ការអះអាងរបស់ប្រជាពលរដ្ឋ ពិសេសអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ព្រោះគាត់ជាអ្នករស់នៅមូលដ្ឋានផ្ទាល់ គាត់ដឹងស៊ីជម្រៅពីប្រវត្តិសាវតាដី សូមកុំសូវជឿលើបុគ្គលបក្សពួកក្រុមហ៊ុនពេក ឬជឿលើការថតពីលើអាកាសពេកវា មិនច្បាស់លាស់ទាំងស្រុងនោះទេ។ បើដីទំនប់ស្ទាក់ទឹកនោះ ករកើតឡើងដោយធម្មជាតិ ឬប្រជាពលរដ្ឋរួមភូមិ ឬរដ្ឋជាអ្នកចំណាយជីកស្តារឱ្យប្រើប្រាស់ជារួមដូច ទំនប់អូរកុង ទំនប់ថ្នល់ចាម ទំនប់ឆ្កែលុង នោះ នាងខ្ញុំមិនបដិសេធឡើយ តែនេះជាដីក្រុម៤មាន៧គ្រួសារអាស្រ័យផលរួមគ្នា មួយវិញទៀតចំណែក៦គ្រួសារគេ លក់ទទួលបានលុយអស់ហើយ នៅឡើយតែខ្ញុំមួយគ្រួសារត្រូវអាជ្ញាធរខេត្តកណ្តាលលើកឡើងថា ជាដីរដ្ឋ ទៅវិញ តើនេះវាយុត្តិធម៌ចំពោះគ្រួសារខ្ញុំដែរឬទេ?

លោកយាយ អែម ថៃ បានបន្តឲ្យដឹងទៀតថា លោកយាយមានការលំបាកតស៊ូស្ទើរស្លាប់ស្ទើរស់ ទំរាំឈ្នះក្តីនៅតុលាការ កំពូលយ៉ាងលំបាកបំផុត ដោយសារដីមានការប្រែប្រួល មានការចាក់ដីលុបរំលោភបំពាន មានអ្នកកាន់កាប់ថ្មី និងមានការលួចធ្វើបណ្ណកម្មសិទ្ធិដោយមិនបានឆ្លងកាត់ភូមិស្រុកទៀត ទើបលោកយាយស្នើសុំក្ដីមេត្តាជួយអន្តរាគមន៍ពីឯកឧត្តមអភិបាលខេត្តឱ្យជួយដោះស្រាយសម្របសម្រួលជាមួយនឹងក្រុមហ៊ុន ប៉ុន្តែជាលទ្ធផលត្រូវអាជ្ញាធរខេត្តចាត់ទុកដីទំនប់ស្ទាក់ទឹកជាដីរដ្ឋទៅវិញ។ លោកយាយ អែម ថៃ បានបន្តថា លោកយាយរន្ធត់ចិត្ត ឈឺចិត្តខ្លាំងណាស់ បើឯកឧត្ដមអភិបាលខេត្ត លើកឡើងបែបនេះគឺ លោកយាយត្រូវបាត់បង់ដីហើយ

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |