ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
————————-
ភ្នំពេញ ៖ ក្រោមអធិបតីភាពលោក ពុយ គា អ្នកនិពន្ធ និងជាប្រធានក្លឹបអ្នកកាសែត បានចូលរួមបើកសិក្ខាសាលា និងប្រគល់វិញ្ញាបនបត្រការចូលរួម ស្តីពី « ឥរិយាបថ បញ្ឈប់ការចោទសំរាមមិនត្រឹមត្រូវ »
ប្រព្រឹត្តិធ្វើនៅសណ្ឋាគារ កាំបូឌីយ៉ាណា រយៈពេល១ថ្ងៃពេញ , ម៉ោង ៨:០០ ដល់ ១៧:០០ ដែលមានសិក្ខាកាមជាអ្នកសារព័ត៌មានអញ្ជើញចូលរូមប្រមាណ៤៨នាក់ មកពីអង្គភាពស្ថាប័នផ្សេងៗគ្នា ។
#តោះនិយាយពី [ការទុកដាក់សំរាម]
អ្វីដែលអ្នកគួរដឹងអំពី ការទុកដាក់ ឬគ្រប់គ្រងសំរាមនៅបានកម្ពុជា និងផលវិបាកនៃការចោលសំរាមមិនត្រឹមត្រូវ ពិសេសលើកទឹកចិត្តក្រុមគ្រួសារឲ្យចោលសំរាមតែក្នុងធុងសំរាមប៉ុណ្ណោះ
#USAIDCambodiaGreenFuture
#Talk2StopLittering