ក្រោមដំបូលសន្តិភាព សុវត្ថិភាព ស្ថេរភាព សិទ្ធិសេរីភាព លិទ្ធិប្រជាធិបតេយ្យ
លោកបណ្ឌិត ហោ គន្ធា ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានបង្កើតវគ្គ «បណ្តុះបណ្តាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់» រយៈពេល២ថ្ងៃគឺ ថ្ងៃ១៨ និង ១៩ ខែមីនា ឆ្នាំ២០២៣
ដែលមានសិក្ខាកាមចូលរួម ៥៦៧នាក់ (ស្រ្តីប្រមាណ៨០នាក់)
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសោតទស្សន៍ និងព័ត៌មាន បានអញ្ជើញបើកវគ្គបណ្តុះបណ្តាល ដោយអមដំណើរដោយឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន។ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាល។
ប្រធានបទនៅក្នុងវគ្គបណ្តុះបណ្តាលនេះ ផ្តោតលើជំនាញសរសេរអត្ថបទពណ៌នា ការសរសេរព័ត៌មានស៊ើបអង្កេត និងបទវិចារណកថា។
លោក ស្លេះ អាល់ហ្វីន អនុប្រធាននាយកដ្ឋានសោតទស្សន៍ ក្រសួងព័ត៌មាន បានធ្វើបទបង្ហាញអំពីអក្ខរកម្មបច្ចេកវិទ្យា ដល់សិក្ខាកាមទាំងអស់។
ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធិ ទីប្រឹក្សាក្រសួងព័ត៌មាន និងជានាយកវិទ្យាស្ថាន វ.ក.ស.ស បង្ហាត់បង្រៀន វគ្គបណ្តុះបណ្តាលជំនាញសរសេរព័ត៌មានកម្រិតខ្ពស់
ឯកឧត្តម ស៊ី បរិញ្ញា ទីប្រឹក្សាក្រសួងព័ត៌មាន និងលោក កង សាម៉េត និពន្ឋនាយកសារព័ត៌មាន Cambodia Flash News បានអញ្ចើញជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ដល់សិក្ខាកាមផងដែរ។
ថ្ងៃអាទិត្យ ១៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣