ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯឧត្ដមបណ្ឌិត ផុស សុវណ្ណ អមដំណើរដោយឯកឧត្តម យ៉ែម ណយ អញ្ជើញចូលរួមជាគណៈអធិបតីបើកវគ្គបណ្ដុះបណ្ដាលនៅរាជបណ្ឌិតសភាកម្ពុជា អគារខេមរៈវិទូ

ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជូនសិក្ខាកាមអ្នកសារព័ត៌មានប្រមាណជិត ៦០០នាក់ នៅអគារខេរៈវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជាដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក្រោមប្រធានបទ ជំនាញសរសេរព័ត៌មានកម្រិតខ្ពស់។

ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្ដមបណ្ឌិត ផុស សុវណ្ណ បានលើកឡើងថា អ្នកសារព័ត៌មាន ទាំងអស់ក្នុងស្រុក និងក្រៅ ស្រុក ត្រូវចូលរួមផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំង នូវព័ត៌មាន ក្លែងក្លាយ ដែលជាប្រភេទព័ត៌មាន បំពុលសង្គម ធ្វេីអោយប៉ះពាល់ដល់សក្កតានុពលនៃ ប្រទេសជាតិ

ឯកឧត្តម លោក បានបន្តទៀតថា អ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ វិជ្ជាជីវៈ និង ក្រមសីលធម៌ នៃ របប អ្នកសារព័ត៌មាន ក្នុងសរសេរព័ត៌មានពិតកម្រិតខ្ពស់ មិនលំអៀង សសេរអោយបានគ្រប់ជ្រុងជ្រោយប្រកបដោយមានវិជ្ជាជីវ: ក្នុងការ សរសេរអត្ថបទបទនីមួយៗដេីម្បីជៀងវាងមានបញ្ហាពាក់ពន្ធ័ផ្លូវច្បាប់ ព្រោះទាំងនេះជាអាវគ្រោះ របស់អ្នកសារព័ត៌មាន ក្នុងនោះដែរ ឯកឧត្តម ធ្វេីបទសម្ភាសន៍ទៅ កាន់អ្នកសារព័ត៌មានជាតិ និង អន្តរជាតិ ថ្លែងចំពោះបងប្អូនអ្នកសារព័ត៌មានទូទៅ ត្រូវចូលរួមផ្សព្វផ្សាយ ព័ត៌មានជាមួយនិងរដ្ឋាភិបាល ដេីម្បីជាការចែករំលែកនូវព័ត៌មានពិត និង ជាព្រឹត្តិការណ៍សំខាន់ៗ ក្នុងសង្គមបច្ចុប្បន្ន ដេីម្បីផ្តោតលេីវិស័យ ព័ត៌មាន ក្នុងប្រទេស អោយកាន់តែរីកចំរើន និង ល្អប្រសើរ ជាចុងបញ្ចប់ ឯកឧត្តម បណ្ឌិត ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ព្រមទាំងមន្រ្តីថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន រូមមាន លោកគ្រូសាស្ត្រាចារ្យល្បីៗ និង រួមទាំងសិក្ខាកាម ទាំងមូលបានថតរូបទុក អនុស្សាវរីយ៍ ផងដែរ

ថ្ងៃសៅរ៍ ១២រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក .. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |