ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរាជទូតសហព័ន្ធអ៊ឺរុប ប្រចាំប្រទេសកម្ពុជា (EU) និង លោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។
————————————-
នៅថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរាជទូតសហព័ន្ធអ៊ឺរុប ប្រចាំប្រទេសកម្ពុជា (EU) និង លោក Petros Sourmelis ប្រធានផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រតិភូសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និងមីយ៉ាន់ម៉ា។ កិច្ចពិភាក្សានេះផ្តោតលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និង EU ដោយឈរលើមូលដ្ឋានវិស័យបរិស្ថានជាអាថ៌ ការលើកកម្ពស់ទីផ្សារសម្រាប់ផលិតផលកសិកម្មសិរីរាង្គដែលមានសក្តានុពលរបស់កម្ពុជា ការជំរុញទីផ្សារឥណទានកាបូនរបស់កម្ពុជា ហិរញ្ញប្បទានបៃតង និងកម្ចីការប្រាក់ទាប។
#កម្ពុជា
#បរិស្ថាន