ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក​ សាយ​ សំអាល់​ ៖«រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់»

លោក​ សាយ​ សំអាល់​ ៖«រក្សាលំនឹងប្រពន្ធ័អេកូឡូស៊ី ប្រៀបបានរក្សាលំនឹងសសរកន្លោង ដើម្បីទ្រទ្រង់ សង្គម សេដ្ឋកិច្ច និងវប្បធម៌របស់ប្រជាជនកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់»

————————–

នេះជាការលើកឡើង របស់លោក​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាព នៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់នៃសេចក្តីព្រាងសៀវភៅ «ស» វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាព និងកិច្ចប្រជុំក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពី ព្រឹទ្ធសភាជាតិ រដ្ឋសភាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃអន្តរក្រសួងស្ថាប័នពាក់ពទ្ធ សមាជិកនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំក្រសួងបរិស្ថាន  មន្ទីរបរិស្ថាន ២៥ រាជធានីខេត្ត ក្រុមប្រឹក្សាខេត្ត ដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន នៅព្រឹកថ្ងៃទី២៧ ខែធ្នូ  ឆ្នាំ២០២២ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា «សៀវភៅ ស»វិស័យបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពជាការប្រមូលផ្តុំ គោលគំនិត ចក្ខុវិស័យ យុទ្ធសាស្រ្តរួមគ្នា ដោយបង្ហាញនូវគន្លឹៈដោះស្រាយបញ្ហាបរិស្ថានស្របតាមការផ្លាស់ប្តូររចនាសម្ពន្ធ័សេដ្ឋកិច្ចកម្ពុជា ដែលទទួលបានពីសុខ សន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។សៀវភៅ ស ក៏បានលើកឡើងពីវិធានការ បញ្ហាបរិស្ថាន គ្រប់គ្រងធនធានធម្មជាតិ ជាពិសេសធនធានទឹក និងការបំពុលប្រព័ន្ធអេកូឡូស៊ី ការពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាស្អាត កិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងការប្តេជ្ញាចិត្តអន្តរជាតិ ដើម្បីឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុសកល ការអភិវឌ្ឍ និងចែកផ្សាយនូវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍបៃតងក្នុងយុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងប្រព័ន្ធឌីជីថលឱ្យកាន់តែច្រើន ស្របតាមបរិបទការអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌របស់កម្ពុជា ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ យុទ្ធសាស្រ្ត ចតុកោណរបស់រាជរដ្ឋាភិបាល និងគោលនយោបាយនានាដែលពាក់ព័ន្ធ ។

នៅក្នុងសិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញ ពីឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ស្តីពីដំណើរការនៃការរៀបចំ«សៀវភៅស» បទបង្ហាញរបស់ ឯកឧត្តម រស់ សាលីន រដ្ឋលេខាធិការ និងជាទីប្រឹក្សាបច្ចេកទេសស្ម័គ្រចិត្តនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ប្រកបដោយចីរភាព ពីខ្លឹមសាររួមនៃសេចក្តីព្រាង «សៀវភៅស» និងការផ្តល់ធាតុចូលបន្ថែម ពីគ្រប់ស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ និងកែលម្អអោយកាន់តែមានសុង្គតភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ជាមូលដ្ឋានគ្រឹះការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ការទូត បច្ចេកវិទ្យា បូរណភាពនយោបាយ និងសន្តិសុខជាតិរបស់ប្រទេស ការតម្កើងគុណតម្លៃតំបន់ និងពិភពលោក។ គួរបញ្ជាក់ថា ការរៀបចំសេចក្តីព្រាងសៀវភៅស បានដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៦ សំខាន់ 

១) លើកកម្ពស់ការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចវិលជុំ

២) ការពារ និងធានានូវការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព

៣) លើកកម្ពស់ចំណេះដឹង បច្ចេកវិទ្យាបរិស្ថាន និងសម្ព័ន្ធមេត្រីភាពបរិស្ថាន

៤) ការគ្រប់គ្រងរដ្ឋបាលទំនើបប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព និងស្វ័យសកម្ម

៥) ការទូតបរិស្ថានសម្រាប់ឧត្តមប្រយោជន៍ជាតិ

៦) ផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |