(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Sahiba Gafarova ប្រធានរដ្ឋសភានៃសធារណរដ្ឋអាស៊ែបៃហ្សង់ នៅវិមានព្រឹទ្ធសភា។
លោកស្រី Sahiba Gafarova ប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាត អាយប៉ាលើកទី៤៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៕