ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

______________________

ក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា (YPA) ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំគណៈប្រតិភូនៃកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបគោរពសម្តែងការគួរសមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជា-ណាចក្រកម្ពុជា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចប្រធាន ដែលបានចំណាយពេលវេលាដ៏មមាញឹកក្នុងឱកាសនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ទទួលជួបគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា នាព្រឹកនេះ។ ទន្ទឹមនេះ ឯកឧត្តមបានបង្ហាញសេចក្តីសោមនស្សរីករាយ ដែលកិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា នឹងធ្វើឡើងជាលើកទី១ និងដោយផ្ទាល់ នារសៀលថ្ងៃនេះ ក្នុងអំឡុងពេលនៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២២ នេះ។

ក្នុងឱកាសដ៏ពិសេសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងដល់គណៈប្រតិភូ YPA ថា៖ «យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងតំបន់ និងសកល។  ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី»។

ក្នុងជំនួបនេះដែរ តំណាងឱ្យគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ាទាំងអស់ ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញសុទិដ្ឋិនិយមថា៖ «ជាមួយការចូលរួមបន្ថែមពីសមាជិកសភាវ័យក្មេងអាយប៉ា ដែលឆ្លុះបញ្ចាំងពីការតាំងចិត្តរបស់សភានៃប្រទេសសមាជិកអាយប៉ា និងអាស៊ានជារួម យើងនឹងឈានទៅសម្រេចបានការកសាងសហគមន៍អាស៊ានមួយពោរពេញទៅដោយកាលានុវត្តភាពនិងការចូលរួមចំណែកយ៉ាងសកម្ម និងជាវិជ្ជមានពីប្រជា-ជនវ័យក្មេង ដើម្បីផលប្រយោជន៍រួមនៃប្រជាជន និងប្រទេសក្នុងតំបន់អាស៊ាន»។

សូមជម្រាបជូនថា កិច្ចប្រជុំសមាជិកសភាអាយប៉ាវ័យក្មេងលើកទី១ នឹងប្រព្រឹត្តលើប្រធានបទស្តីពី «ជំរុញការផ្សារភ្ជាប់ជាមួយប្រជាជនវ័យក្មេង ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយ

ចីរភាព ភាពធន់ និងវិបុលភាព» ដែលជាការគាំទ្រ និងចូលរួមចំណែកស្របទៅនឹងមូលបទរួមនៃមហាសន្និបាតអាយប៉ា លើកទី៤៣ ស្តីពី «ការបោះជំហានជាមួយគ្នា ដើម្បីតំបន់អាស៊ានមួយ ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់»។

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |