ភ្នំពេញ៖ គិតរហូតមកដល់ម៉ោង ៨ព្រឹកថ្ងៃទី២១ វិច្ឆិកានេះ សាឡង់ដឹកខ្សាច់ដែលជាប់គាំងក្រោមស្ពានបេឡេ មិនទាន់ត្រូវបានយកចេញនៅឡើយទេ ខណៈការចរាចរណ៍យានយន្តគ្រប់ប្រភេទត្រូវបានផ្អាកមិនឱ្យឆ្លងកាត់លើស្ពានបេឡេ និងគ្រប់នាវាផ្សេងៗក៏មិនអនុញ្ញាតឱ្យធ្វើចរាចរណ៍ក្រោមស្ពានផងដែរ ចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។ ករណីនេះមិនមានមនុស្សគ្រោះថ្នាក់នោះទេ។
បើតាមលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានប្រាប់ឱ្យដឹងថា បន្តិចទៀតនេះជំនាញនឹងពិនិត្យបច្ចេកទេសវាយតម្លៃពីផលប៉ះពាល់តួស្ពាន និងរកវិធីទាញសាឡង់ចេញ។