(ក្រចេះ)៖ អ្នកទោស៣នាក់ បានលួចរត់ចេញពីពន្ធនាគារខេត្តក្រចេះ នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនៅពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនមកវិញ។
ស្នងការដ្ឋាននគរបាលខេត្តក្រចេះ តាមរយៈ Facebook បានបញ្ជាក់បែបនេះថា «នេះជាមុខសញ្ញាពិរុទ្ធជនចំនួន៣នាក់ ដែលកំពុងតែអនុវត្តទោសនៅក្នុងពន្ធនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ធនាគារកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ពេលនេះសមត្ថកិច្ចកំពុងប្រកាសស្វែងរកចាប់ខ្លួនមកវិញ»។
ពិរុទ្ធជនទាំង៣នាក់ ដែលលួចរត់ចេញពីពន្ធនាគារនោះ ទី១៖ឈ្មោះ ជឿន សរ, ទី២៖ ឈ្មោះ ពេជ្រ ប្រិមប្រិយ និងទី៣៖ ឈ្មោះ ញិហ៍ តុលា។ យ៉ាងណាមិញ សមត្ថកិច្ចមិនបានបញ្ជាក់ថា ពិរុទ្ធជននោះជាប់ពាក់ព័ន្ធជាមួយបទល្មើសអ្វីនោះទេ៕