(ភ្នំពេញ)៖ កម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា បានរៀបចំកិច្ចប្រជុំកំពូលអាស៉ី-បូព៌ា លើកទី១៧ [17th East Asia Summit (EAS)] នៅសណ្ឋាគារសុខាភ្នំពេញ ទីដែលកម្ពុជាធ្វើម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ព្រមទាំងមានការចូលរួមពីមេដឹកនាំ/តំណាងមេដឹកនាំប្រទេសសមាជិក EAS និងអគ្គលេខាធិការអាស៊ានផងដែរ។
សូមជម្រាបថា EAS មានសមាជិកចំនួន ១៨ប្រទេស រួមមាន៖ សមាជិកអាស៊ានទាំង ១០ (ASEAN Countries) អូស្រា្តលី ចិន ឥណ្ឌា ជប៉ុន ណូវែលហ្សេឡង់ សាធារណដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រុស្ស៉ី និងអាមេរិក។
នៅឆ្នាំ២០២១ សមាជិក EAS តំណាងឱ្យ ៥៣.១ភាគរយ នៃចំនួនប្រជាជនពិភពលោក ហើយស្មើនឹង ៥៩.៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលមានតម្លៃប៉ាន់ស្មាន ៥៧.២ទ្រីលានដុល្លារ៕