ម៉ាលីកា កូនស្រីមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន
———————————–
ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សារហូតបញ្ចប់ថ្នាក់ទី១២ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។
លោក ថុន ស៊ូខុន ត្រូវជាឪពុករបស់ម៉ាលីកា គឺជាជនជាតិដេីមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ ខេត្តរតនគិរី លោកគឺជាក្មេងកំព្រាឳពុក រស់នៅជាមួយម្ដាយមេម៉ាយម្នាក់ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យបានធ្វេីការជាមន្រ្តីឧទ្យានុរក្សពេញសិទ្ធិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងបានរៀបការ ហេីយទទួលបានចំណងដៃកូន៤នាក់ ប្រុសម្នាក់។
ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ នេះ ម៉ាលីកាក៏ត្រូវបានជ្រេីរេីសឲ្យចូលរួមជាមន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ានរបស់ប្រទេសថៃ។