(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អេនថូនី អាល់បានីស (Anthony Albanese) នៅសណ្ឋាគារសុខាភ្នំពេញ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅព្រឹកមិញនេះ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា៕