ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្ពោធសមិទ្ធផល និងរៀបចំអាហារសាមគ្គីឱ្យកុមារកំព្រា ពិការ គថ្លង់

ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញសម្ពោធសមិទ្ធផល និងរៀបចំអាហារសាមគ្គីឱ្យកុមារកំព្រា ពិការ គថ្លង់

(កំពង់ចាម)៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា រួមជាមួយប្រតិភូអមដំណើរជាច្រើនរួបទៀត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធសមិទ្ធផល និងរៀបចំ អាហារសាមគ្គីសម្រាប់កុមារកំព្រា ពិការ គថ្លង់ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្ដែងនូវការរីករាយ ដោយមើលឃើញសិស្ស និស្សិតនៃវិទ្យាល័យអប់រំពិសេសកំពង់ចាមនេះ ជាច្រើននាក់ បានបញ្ចប់ការសិក្សាដោយជោគជ័យ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដាំផ្ញើឱ្យក្មួយៗ សិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យអប់រំពិសេសនេះ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ យកចំណេះ ជំនាញ គឺអាចរកការងារធ្វើ និងរកប្រាក់បានដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់ ដូច្នោះដែរ ពោលគឺ ពិការតែខ្លួនតែមិនពីការចិត្ត ហើយត្រូវថែរក្សាសុខភាពអោបានល្អ ជៀសផុតពីជំងឺផ្សេងៗ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្ដល់អំណោយជូនកុមារកំព្រា ៦៣នាក់ ម្នាក់១ម៉ឺនរៀល សៀវភៅ ១ក្បាល ប៉ិចខៀវ ១ដើម និងខ្មៅដៃ ១ដើម និងជូនបុគ្គលិកមណ្ឌលកុមារកំព្រា ១២នាក់ ម្នាក់ ៥ម៉ឺនរៀល។ ជូនមណ្ឌល កុមារកំព្រា កំពង់ចាម ១លានរៀល សៀវភៅ ១០០ក្បាល ប៉ិចខៀវ ១០០ដើម និងប៉ិចក្រហម ១០០ដើម និងផ្តល់ថវិកាជូនកុមារពិការភ្នែក និងគថ្លង់ ១៨០នាក់ ម្នាក់ ១ម៉ឺនរៀល សៀវភៅ ១ក្បាល ប៉ិចខៀវ ១ដើម និងខ្មៅដៃ ១ដើម និងផ្តល់ថវិកាជូន គ្រូ និងបុគ្គលិកសាលាអប់រំពិសេសកំពង់ចាម ៣៨នាក់ ម្នាក់ ៥ម៉ឺនរៀល និងជូនសាលាអប់រំពិសេសកំពង់ចាម ១លានរៀលសៀវភៅ ១០០ ក្បាល ប៉ិចខៀវ ១០០ដើម និងប៉ិចក្រហម ១០០ដើម ផងដែរ។

ដោយឡែក លោករដ្ឋមន្ត្រីបានផ្ដល់ថវិកាជូនសិស្សកំពុងរៀននៅសាកលវិទ្យាល័យ១៤នាក់ ម្នាក់ ២ម៉ឺនរៀល សៀវភៅ ១ក្បាល ប៉ិច ២ដើម និងលោកស្រី ដួង រ៉ានី ចូលរួមសម្លៀកបំពាក់សិស្សប្រុស ១០កំប្លេ សិស្សស្រី ១០កំប្លេ និង លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ជួយឧបត្ថម្ភ នំក្មេង ១០កន្ត្រក និងលោកស្រី ឈឹមពៅ សុកាន់ឌី អគ្គនាយិកាអគ្គនាយកដ្ឋាន វិទ្យុជាតិកម្ពុជា ស្ករគ្រាប់ milkita ចំនួន ២០កញ្ចប់ ផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |