(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២-៨ ខែតុលា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ប្រទេសចិន) និងខ្យល់បក់មកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
* មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ ។
២៖តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* មិនមានភ្លៀងធ្លាក់។ ចាប់ពីថ្ងៃទី២-៤ ខែវិច្ឆិកា ធាតុអាកាសនឹងអាចចុះត្រជាក់នៅពេលព្រឹក នៅបណ្តខេត្តមួយចំនួនមាន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ដោយសីតុណ្ហភាពអប្បបរមាមានពី១៧-១៨ °C។
៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមាមានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣ °C
* មិនមានភ្លៀងធ្លាក់។ បើមានក៏តិចតួចតែប៉ុណ្ណោះ។
ក្រសួងសូមអំពាវនាវដល់បងប្អូន មានការប្រុងប្រយ័ត្ន ចំពោះធាតុអាកាសចុះត្រជាក់៕