ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស

ឯកឧត្តម ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញ​ជាអធិបតីក្នុងពិធីសម្ពោធ​ឆ្លងសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះវនរ័ត ណយ ច្រឹក ច័ន្ទបុរីវង្ស និងសមិទ្ធផលនានា ក្នុងវត្តច័ន្ទបុរីវង្ស ដែលស្ថិតនៅ​សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ម៉ាណែត លើកឡើងថា លោកសូមសូមចូលរួមអបអរសាទរ​ចំពោះការកើត​ឡើងជា​បន្តបន្ទាប់​នូវសមិទ្ធផលថ្មីៗ នៅក្នុងវត្តច័ន្ទបុរីវង្សដែលមានអាយុកាលប្រមាណជាង ៥០០ ឆ្នាំមួយនេះ ហើយក៏ជាសក្ខីភាព​នៃកម្លាំង​មហាសាមគ្គីប្រកបដោយសទ្ធាជ្រះថ្លាដ៏ថ្លៃថ្លា របស់ពុទ្ធបរិស័ទជិតឆ្ងាយរួមជាមួយនឹង សម្តេច ទ្រង់ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ ក្នុងការកសាងអភិវឌ្ឍទីអារាមសម្រាប់បម្រើឱ្យសេចក្តីត្រូវការជាក់ស្តែង និងជាកេរដំណែលដល់​ជំនាន់ក្រោយៗ​យូរអង្វែងតទៅ។

លោកបន្តថា ក្រោមបរិយាកាសអំណោយផល​នៃសុខសន្តិភាពពាសពេញផ្ទៃប្រទេស និងការជ្រោមជ្រែង​ឧបត្ថម្ភគាំទ្រពី​សំណាក់​រាជរដ្ឋាភិបាល ដែលដឹកនាំដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រី វិស័យសាសនាត្រូវបាន​លើកតម្កើងតាមរយៈ​ការបង្កលក្ខណៈ​គ្រប់យ៉ាងដល់ដំណើរគោរពប្រតិបត្តិជំនឿ ប្រកបដោយសិទ្ធសេរីភាពពេញលេញ ដែលជាការរួមចំណែកយ៉ាង​សំខាន់ដល់ការរក្សា​បាននូវសុខុដុមនីយកម្មវិស័យសាសនានៅទូទាំងប្រទេសកម្ពុជាជាដើម។

ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ បានគ្រប​ដណ្តប់នៅទូទាំង​សាកលលោក ហើយក្នុងរយៈពេលដ៏ខ្លី ជំងឺដ៏កាចសាហាវនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋយ៉ាងច្រើន និងបានបង្ក​ជា​សោកនាដកម្ម និងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច -សង្គម។ ក្នុងនេះ កម្ពុជាក៏ទទួលផលប៉ះពាល់ផងដែរ ប៉ុន្តែដោយ​សារតែកុសលផលបុណ្យនៃការរួបរួមគ្នាជាធ្លុងមួយរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្ររបស់ សម្តេចតេជោ ទើបធ្វើឱ្យប្រទេសជាតិយើង​បានទទួលជោគជ័យ​លើការ​គ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងព្រមទាំងអស់បើកដំណើរការប្រទេសលើគ្រប់វិស័យឡើងវិញយ៉ាងឆាប់រហ័ស ហើយក៏​ទទួលបាននូវចំណាត់ថ្នាក់សាកលផងដែរ នៅក្នុងការវាយតម្លៃពីមជ្ឈដ្ឋានអន្តរជាតិ។ លោកបន្តថា រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ តែងបានយកចិត្តទុកដាក់ និងនៅក្បែរប្រជាពលរដ្ឋជាប់ជាប្រចំា ហើយក៏បានខិតខំប្រឹងប្រែង​ឥតឈប់ឈរ​ក្នុងការបម្រើ​ប្រជាពលរដ្ឋ ដោយធ្វើការកែលម្អរាល់ចំណុចខ្វះខាតនានាជាប់ជាប្រចាំផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |