ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រសួងប្រៃសណីយ៍ បើកការប្រកួតប្រជែងផលិតមាតិកាវីដេអូចំណេះដឹងឌីជីថល

ក្រសួងប្រៃសណីយ៍ បើកការប្រកួតប្រជែងផលិតមាតិកាវីដេអូចំណេះដឹងឌីជីថល

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បង្កើតកម្មវិធីប្រកួតប្រជែងផលិតមាតិកាវីដេអូអប់រំ ក្នុងទិសដៅជំរុញការអភិវឌ្ឍចំណេះដឹងឌីជីថល និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវភាព​រស់នៅប្រចាំថ្ងៃ ​និងជំរុញឱ្យមានការផលិតមាតិកាវីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកាវីដេអូប្រកបដោយគំនិតច្នៃប្រឌិត ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្តីជូនដំណឹង ​ស្តីពីការដាក់ឱ្យប្រើប្រាស់គេហទំព័រ “កម្ពុជាឆ្ពោះទៅឌីជីថល”និងកម្មវិធីប្រកួតប្រជែងផលិតមាតិកា​វីដេអូអប់រំ ក្នុងទិសដៅជំរុញការ​អភិវឌ្ឍចំណេះដឹងឌីជីថល​ និងការប្រើប្រាស់​ប្រព័ន្ធឌីជីថល​ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកប​ដោយប្រសិទ្ធភាព ​នៃការរៀបចំកម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” (Go Digital Cambodia) ស្របតាម​ទិសដៅ​កំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា​ ២០២២-២០៣៥។

តាមរយៈកម្មវិធីនេះ ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ បានបង្កើតគេហទំព័រ godigital.gov.kh ដែល​ជា​មជ្ឈមណ្ឌលប្រមូលផ្ដុំព័ត៌មាន​ ទិន្នន័យ​ ចំណេះដឹងឌីជីថលចាំបាច់មានជាអាទិ៍ សុវត្ថិភាព​តាមប្រព័ន្ធអនឡាញ ​មុខងារឧបករណ៍ឌីជីថល​ ការប្រើប្រាស់បណ្តាញ​ទំនាក់ទំនង​សង្គម ការ​ទិញទំនិញ ​អនឡាញ ​និងការយល់ដឹងពីបច្ចេកវិទ្យាហិរញ្ញវត្ថុ ។

សាធារណជនអាចស្វែងរកព័ត៌មានថ្មីៗ ​ពាក់ព័ន្ធនឹងការធ្វើបរវិត្តកម្មឌីជីថលនៅកម្ពុជា និងអាច​ចូលរួម​នៅក្នុងគំនិត​ផ្តួចផ្តើម​នានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលនៅ​កម្ពុជា​ប្រកប​ដោយបរិយាបន្ន។

ដើម្បីគាំទ្រដល់ការដាក់ឱ្យប្រើប្រាស់​កម្មវិធី “កម្ពុជាឆ្ពោះទៅឌីជីថល” និងជំរុញឱ្យមានការផលិត​មាតិកា​វីដេអូកាន់តែមានប្រយោជន៍ដល់អ្នកទស្សនា ជាពិសេសលើកស្ទួយដល់អ្នកផលិតមាតិកា​វីដេអូប្រកបដោយគំនិតច្នៃប្រឌិត ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួត​ប្រជែងផលិតមាតិកាវីដេអូអប់រំលើប្រធានបទចំនួនពីរ៖ ​មួយថ្ងៃក្នុងពិភពឌីជីថល និងវិធីរក្សាគណនី​ហ្វេសប៊ុកឱ្យមានសុវត្ថិភាព។

ជ័យលាភីទាំងអស់នឹងមានឱកាសក្លាយជាអ្នកផលិតមាតិកាអប់រំសម្រាប់ ​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​និងត្រូវអញ្ជើញចូលរួមកម្មវិធី​ជជែក​សំណេះ សំណាល​ជាមួយតំណាង​ក្រុមហ៊ុន​ហ្វេសប៊ុក​នៅ​កម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |