ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រសួងបរិស្ថាន ពង្រឹងអនុវត្តវិធានការគ្រប់គ្រងបរិស្ថានដល់ក្រុមហ៊ុនរោងចក្រ ដើម្បីបរិស្ថានល្អ

ក្រសួងបរិស្ថាន ពង្រឹងអនុវត្តវិធានការគ្រប់គ្រងបរិស្ថានដល់ក្រុមហ៊ុនរោងចក្រ ដើម្បីបរិស្ថានល្អ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែតុលានេះក្រសួងបរិស្ថានបានរៀបចំសិក្ខាសាលា ដោយអញ្ជើញ​ភាគី​ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន មកចូលរួមក្នុងគោលដៅប្រាប់បន្ថែម ​ពីលិខិតបទដ្ឋានច្បាប់ ក៏ដូចជាជជែកពិភាក្សាគ្នាផ្ទាល់ ​ពីបញ្ហាភាគី ក្រុមហ៊ុន ​រោងចក្រ​ សហគ្រាសជួបប្រទះ និង​ដំណោះស្រាយដែលខាងក្រសួងបរិស្ថាន អាចជួយផ្ដល់ទៅវិញ។

ក្រសួងបរិស្ថានតាមរយៈក្រុមការងារចុះអធិការកិច្ចកន្លងមក បានពិនិត្យឃើញថាបណ្ដាក្រុមហ៊ុន រោងចក្រ សហគ្រាសមួយចំនួន ​បានចូលរួមការងារគ្រប់គ្រងបរិស្ថានបានល្អ​ ក្នុងពេលជាមួយគ្នា​ក៏មាន ​បណ្ដាក្រុមហ៊ុន​ រោងចក្រ សហគ្រាសមួយចំនួន មិនទាន់បានចូលរួមអនុវត្តលិខិតបទដ្ឋាន​ច្បាប់ និងវិធានការគ្រប់គ្រងបរិស្ថានតាមគោលការណ៍បច្ចេកទេស​បានល្អនៅឡើយទេ។

នេះជាការលើកឡើងរបស់ឯកឧត្តម ទា ជុប រដ្ឋលេខាធិការក្រសួងបរិស្ថាន​ ក្នុងឱកាសសិក្ខាសាលា ស្ដីពី​ ការជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងកិច្ចការពារបរិស្ថាន ​និងអភិរក្សជីវៈចម្រុះ។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា​ ចំណុចខ្វះខាត របស់បណ្ដារោងចក្រ ​សហគ្រាស ក្រុមហ៊ុន​ទាំងនោះមានដូចជា៖ ការមិនបានស្នើសុំរបាយការណ៍​វាយតម្លៃហេតុប៉ះពាលបរិស្ថាន ឬកិច្ចសន្យា​ការពារបរិស្ថាន ​ការមិនបានបង់មូលនិធិទាយជ្ជទានបរិស្ថានបានទៀងទាត់ ការមិនបានស្នើសុំលិខិត​អនុញ្ញាត​បញ្ចេញ​សំណល់ ​និងសារធាតុបំពុលខ្យល់​ ការមិនបានបំពាក់ប្រព័ន្ធអាងប្រព្រឹត្តិកម្មសម្អាត​សំណល់រាវ ​ការមិនបានដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ​ ត្រឹមត្រូវតាម លក្ខណៈ​បច្ចេកទេស ​ការមិនបានបំពាក់ប្រព័ន្ធចមោះសម្អាតផ្សែង ​និងសំឡេង​ ចេញពីម៉ាស៊ីនភ្លើង ឡ​ចំហាយ ​ឬឡដុតទាញយកថាមពលអគ្គិសនី។

លើសពីនេះ ក៏មានការមិនបានរៀបចំទីតាំងទុកដាក់សំណល់រឹងតាមលក្ខណៈបច្ចេកទេស និង​ធ្វើការបែងចែកតាម​ ការមិនបានយកចិត្តទុកដាក់អនុវត្តនូវផែន​ការគ្រប់គ្រងបរិស្ថាន ដូចមាន​ចែង​ក្នុងរបាយការណ៍ ​កង្វះការយកចិត្តទុកដាក់និងកិច្ចសហការជាមួយមន្ត្រីអធិការកិច្ចជាដើម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |