(កៀវ)៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា មានការវាយប្រហារចំនួន ៣លើកដាច់ដោយឡែកពីគ្នា បានកើតឡើងក្នុងទីក្រុងកៀវ ខណៈស៊ីរ៉ែនវាយប្រហារតាមអាកាស កំពុងបន្លឺឡើងពេញទីក្រុង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២។
បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ុយក្រែន បានរាយការណ៍ថា ក្នុងចំណោមការផ្ទុះពីលើនេះ គឺបានត្រូវចំហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ក្នុងទីក្រុងកៀវ៕