(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនសំណឹង ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើចុងខាងត្បូងនៃដីសណ្ដមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* បណ្តាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច។ ដោយឡែករាជធានី និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀង ក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ខ្សោយ។
២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* អាចមានភ្លៀងក្នុងកំរិតតិចលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ។
៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* អាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ៕