ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះ ពីបទបញ្ជារបស់សម្តេចតេជោ ក្នុងការស្តារលទ្ធកម្មដាំដុះក្រោយទឹកស្រក

ទេសរដ្ឋមន្ត្រី គន់ គីម ប្រាប់ពលរដ្ឋរងគ្រោះ ពីបទបញ្ជារបស់សម្តេចតេជោ ក្នុងការស្តារលទ្ធកម្មដាំដុះក្រោយទឹកស្រក

(បន្ទាយមានជ័យ)៖ សេនាធិការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រតិបត្តិករលើសមរភូមិគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែតុលា ម្សិលមិញនេះ បានបន្តហោះទៅដល់ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ចែងការងារស្តារការដាំដុះរបស់ប្រជាកសិករឡើងវិញ តាមបទបញ្ជារបស់សម្តេចតេជោ។

នៅលើទឹកដីខេត្តបន្ទាយមានជ័យ ដែលជាខេត្តទទួលរងការវាយប្រហារធ្ងន់ធ្ងរមួយពីជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រតិបត្តិករសមរភូមិគ្រោះមហន្តរាយ ដែលតែងតែផ្សារភ្ជាប់ខ្លួនជាមួយជនរងគ្រោះរាល់ពេលមានគ្រោះមហន្តរាយនោះ បានធ្វើសកម្មភាព៣ផ្ទួនៗគ្នា។ សកម្មភាពនោះរួមមានការនាំអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់ជនរងគ្រោះ ចុះពិនិត្យស្រូវរបស់កសិករដែលកំពុងលិចលង់ និងការជួបប្រជុំជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីពិភាក្សាបូកសរុបផលប៉ះពាល់ និងដាក់ចេញផែនការបន្ទាន់សម្រាប់ការស្តារលទ្ធកម្មដាំដុះរបស់ប្រជាកសិករឡើងវិញ ក្រោយពេលទឹកស្រក។

គ្រោះមហន្តរាយធម្មជាតិ គឺជាគ្រោះអកុសលដែលបានកើតកើតមានទូទាំងសកលលោក ដែលមិនទាន់មានប្រទេសណាមួយអាចគ្រប់គ្រងវាបាននោះឡើយ។ សម្រាប់កម្ពុជា បើទោះបីមិនអាចគ្រប់គ្រង ឬបញ្ចៀសរាល់គ្រោះមហន្តរាយទាំងនោះយ៉ាងណាក្តី តែរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាពិសេសតាមរយៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានលោកទេសរដ្ឋមន្ត្រី គន់ គីម ជាអ្នកប្រតិបត្តិការផ្ទាល់នោះ មិនដែលអង្គុយមើលនូវទុក្ខវេទនារបស់ប្រជាពលរដ្ឋរងគ្រោះនោះឡើយ។

ក្នុងពិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់។ លោកទេសរដ្ឋមន្ត្រី ក៏បាននាំយកនូវប្រសាសន៍សម្តែងការសោកស្តាយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះផលប៉ះពាល់ទាំងឡាយបណ្តាលមកពីគ្រោះទឹកជំនន់នេះ។

លោក គន់ គីម បានជម្រាបប្រជាពលរដ្ឋរងគ្រោះថា បើទោះបីសម្តេចទាំងទ្វេលោកមិនបានចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ ដោយសារការមមាញឹកនឹងកិច្ចការជាតិដទៃនោះ តែសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹក គិតគូរ និងព្រួយបារម្ភជាប់ជានិច្ចចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានជម្រាបពលរដ្ឋថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងដាក់ចេញបទបញ្ជាឱ្យរូបលោក និងអាជ្ញាធរគ្រប់ខេត្តទាំងអស់ ឱ្យជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីគ្រោះទឹកជំនន់។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបប្រជាពលរដ្ឋពីបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការស្តារលទ្ធកម្មដាំដុះឡើងវិញក្រោយពេលទឹកស្រក។ សម្តេចតេជោ បានចេញបទបញ្ជាឱ្យបញ្ចេញស្រូវពូជ និងផលដំណាំនានា ហើយធ្វើកិច្ចអន្តរាគមន៍ជួយពលរដ្ឋជាបន្ទាន់លើការងារដាំដុះនេះ។ បន្ថែមពីលើនោះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីស្តីទីក្រសួងកសិកម្ម ក៏បានចាត់ចែងក្រុមការងាររួចហើយ ដើម្បីធ្វើការលើការងារនេះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋឱ្យត្រៀមលក្ខណៈសម្បត្តិជាមួយអាជ្ញាធរពាក់ព័ន្ធគ្រប់ផ្នែក ដើម្បីដាំដុះឡើងវិញ។

«ការលិចលង់ជាគ្រោះអកុសលរបស់យើងគ្រប់គ្នា ប៉ុន្តែការងារដែលយើងត្រូវតែរួមគ្នាធ្វើបន្ទាប់ពីទឹកស្រកទៅវិញ គឺការដាំដុះឡើងវិញ ដើម្បីធានាសុវត្ថិភាពស្បៀងអាហាររបស់ពួកយើង។ សម្តេចតេជោ ហ៊ុន សែន ជាកូនកសិករ ជាអ្នកធ្វើការងារជាមួយកសិករ លោកបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ណាស់លើរឿងនេះ។ សម្តេចតេជោ លោកបានបញ្ជាដាច់ណាត់ដល់អាជ្ញាធរគ្រប់ផ្នែកឱ្យជួយកសិករលើការដាំដុះឡើងវិញនេះ។ ដូច្នេះយើងខ្ញុំទាំងអស់គ្នាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយក្នុងការជួយបងប្អូនដាំដុះឡើងវិញ យើងត្រូវតែរួមគ្នាជម្នះនូវការលំបាកមួយនេះ»។ នេះការគូសរំលេចបន្ថែមរបស់លោកទេសរដ្ឋមន្ត្រី គន់ គីម នៅចំពោះមុខរបស់ប្រជាពលរដ្ឋរងគ្រោះ។

ក្រៅតែពីនាំអំណោយជូនពលរដ្ឋរងគ្រោះហើយនោះ លោកទេសរដ្ឋមន្ត្រី ក៏បានចុះពិនិត្យជាក់ស្តែងដំណាំស្រូវកសិករ ដែលលិចលង់។ បន្ទាប់មកពីបានជួបពិភាក្សាជាមួយអាជ្ញាធរខេត្ត ដើម្បីដាក់ចេញផែនការស្តារការដាំដុះរបស់ប្រជាពលរដ្ឋឡើងវិញ។

ក្នុងជំនូបនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានលើកនូវប្រសាសន៍ជាបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ក្នុងកិច្ចអន្តរាគមន៍ស្តារការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋក្រោយពេលទឹកស្រកចុះទៅវិញ។

លោកទេសរដ្ឋមន្ត្រី បានណែនាំមន្ទីរកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយម សហការគ្នាសិក្សាឱ្យបានម៉ត់ចត់អំពីភូមិសាស្រ្តនីមួយៗ ដែលត្រូវស្តារឡើងវិញ ក្នុងពេលស្ថានភាពអាកាសធាតុបន្តប្រឈម និងអាចអូសបន្លាយរងគ្រោះដោយទឹកជំនន់។

លោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែសិក្សា​អំពីការ​ស្តារ និងផ្តល់ពូជស្រូវជូនប្រជាកសិករ ដែលប៉ះពាល់ធ្ងន់ធ្ងរក្រោយទឹកជំនន់ស្រកទៅវិញ។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |