បាល់ទាត់៖ ខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Luis Suarez នឹងចាកចេញពីក្លិបកំណើតរបស់ខ្លួន Nacional មុនចូលរួមជាមួយក្រុមជំរើសជាតិអ៊ុយរូហ្កាយនៅ World Cup 2022 ខាងមុខនេះ។ អតីតខ្សែប្រយុទ្ធ Atletico Madrid រូបនេះបានផ្លាស់ទៅកាន់ក្លិបដើមរបស់ខ្លួនកាលពីខែមិថុនា ទោះបីជាមានទំនាក់ទំនងផ្ទេរត្រលប់ទៅកាន់ English Premier League ក្តី។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានបង្ហាញទំរង់លេងល្អផងដែរនៅ Nacional ដោយរកបាន ៤គ្រាប់ក្នុងការបង្ហាញខ្លួន ៨ប្រកួត។ ការវិលត្រលប់មកកាន់ Nacional ត្រូវបានគេដឹងថាក្នុងកិច្ចសន្យារយៈពេលខ្លីប៉ុណ្ណោះ តែម្ចាស់ក្លិបមិនបានបង្ហាញលំអិតពីកិច្ចសន្យានេះឡើយ តែនៅពេលនេះលោក Jose Fuentes បានបញ្ជាក់ច្បាស់ថា Luis Suarez នឹងចាកចេញពិតប្រាកដ។ សូមបញ្ជាក់ថា ការត្រលប់មកកាន់ Nacional គឺដើម្បីឱកាសលេងបាល់ទៀងទាត់មួយ ធ្វើយ៉ាងណារក្សាទំរង់លេងដើម្បីជួយក្រុមជំរើសជាតិអ៊ុយរូហ្កាយនៅ World Cup 2022 ឆ្នាំនេះ៕