ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ព្រឹទ្ធសភាអាមេរិក បោះជំហានដំបូង ដើម្បីបើកផ្លូវផ្ដល់ជំនួយយោធាដោយផ្ទាល់ដល់តៃវ៉ាន់

ព្រឹទ្ធសភាអាមេរិក បោះជំហានដំបូង ដើម្បីបើកផ្លូវផ្ដល់ជំនួយយោធាដោយផ្ទាល់ដល់តៃវ៉ាន់

(វ៉ាស៉ីនតោន)៖ គណៈកម្មាធិការមួយនៃព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបានអនុម័តច្បាប់មួយ ដែលនឹងជួយបង្កើនការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក សម្រាប់កោះតៃវ៉ាន់ ក្នុងនោះរួមមានទាំងការផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២។

គណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក បានគាំទ្រច្បាប់គោលនយោបាយតៃវ៉ាន់ (Taiwan Policy Act) ឆ្នាំ២០២២ ក្នុងសំឡេងគាំទ្រ ១៧ ទល់នឹង ៥សំឡេងជំទាស់ ទោះបីជាមានការព្រួយបារម្ភថាច្បាប់ថ្មីនេះអាចបង្កឲ្យមានការខឹងសម្បារពីសំណាក់ទីក្រុងប៉េកាំងក៏ដោយ។ បទប្បញត្តិក្នុងច្បាប់នេះ នឹងអនុញ្ញាតឲ្យមានការរៀបចំរចនាសម្ព័ន្ធយ៉ាងទូលំទូលាយឡើងវិញ ចំពោះគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ក៏ដូចជានឹងបើកផ្លូវផ្ដល់ជំនួយ យោធា ៤.៥ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ ក្នុងរយៈពេល ៤ឆ្នាំ និងគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់ក្នុងអង្គការអន្តរជាតិនានា។

គួរបញ្ជាក់ថា នៅពេលដែលសេចក្តីព្រាងច្បាប់នេះត្រូវបានណែនាំជាលើកដំបូង កាលពីខែមិថុនា ប្រទេសចិនបានឆ្លើយតបដោយលើកឡើងថាខ្លួននឹងចាត់វិធានការ ឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើទីក្រុងវ៉ាស៉ីនតោនដាក់ចេញនូវផែនការដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |