ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈពេលខ្លី

ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ឡើងវិញ បន្ទាប់ពីផ្អាកមួយរយៈពេលខ្លី

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រកាសចែកសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» ឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈពេលខ្លី។

ខ្លឹមសារដើមដកស្រង់ចេញពីផេក Hun Manet – C.O.Army បានបញ្ជាក់ថា ឱកាសក្នុងការទទួលបានសៀវភៅត្រឡប់មកវិញហើយ បន្ទាប់ពីត្រូវបានផ្អាកមួយរយៈ។ សូមអរគុណបងប្អូនទាំងអស់ចំពោះការរង់ចាំនិងការបន្តការចុះឈ្មោះ ជាបន្តបន្ទាប់ ដែលពិតជាបានបង្ហាញឲ្យឃើញសន្ទុះនៃការតម្រូវការសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» មានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។

សូមបងប្អូនដែលបានផ្ញើសារចូលប្រអប់សារក្នុង Page: Hun Manet – C.O.Army ឬបានចុះឈ្មោះផ្ទាល់នៅទីតាំង អាចមកទទួលសៀវភៅបានចាប់ពីថ្ងៃអង្គារ ទី២០ ខែកញ្ញា ពីម៉ោង៩ព្រឹក ដល់៥ល្ងាច៖

* ចំពោះអ្នកនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល សូមមកទទួលសៀវភៅដោយផ្ទាល់ពីទីតាំងបណ្ណាល័យ ហ៊ុន សែន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

* ចំពោះអ្នកនៅតាមបណ្តាខេត្ត ក្រុមការងារនឹងរៀបចំផ្ញើជូន តាមរយៈជនបង្គោលតាមបណ្តាខេត្ត ដោយនឹងធ្វើការទំនាក់ទំនងទៅអ្នកស្នើសុំដើម្បីអញ្ជើញមកទទួលសៀវភៅ

* ចំពោះក្រុម ឬអង្គភាពដែលបានស្នើសុំ ក្រុមការងារនឹងធ្វើការទំនាក់ទំនងដោយផ្ទាល់ ដើម្បីអញ្ជើញមកទទួលសៀវភៅ។

បញ្ជាក់៖ ចំពោះបងប្អូនដែលបានផ្ញើសារចូលក្នុងប្រអប់សារហើយ មិនទាន់ទទួលបានលេខកូដ គឺអាចមកទទួលដោយផ្ទាល់នៅទីតាំង ដោយគ្រាន់តែបង្ហាញប្រអប់សារដែលបានផ្ញើចូល ដោយក្រុមការងារនឹងរៀបចំ ផ្តល់ជូនភ្លាមៗនៅទីតាំងតែម្តង។

ចំពោះបងប្អូនដែលមានកន្ទុយប័ណ្ណ តាមរយៈការចុះឈ្មោះរួចរាល់ គឺគ្រាន់តែកាន់កន្ទុយប័ណ្ណមកជួបក្រុមការងារ គឺអាចទទួលបានសៀវភៅភ្លាមៗ។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារផ្តល់សៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត» បានជូនដំណឹងពីការផ្អាកផ្តល់ជូនសៀវភៅ មួយរយៈពេលខ្លី ដោយសារតែសន្ទុះនៃការគាំទ្រសៀវភៅនេះ មានការកើនឡើងខ្លាំង ដែលធ្វើឲ្យការបោះពុម្ភមិនទាន់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |