ចិន៖ ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានរាយការណ៍ថា កំណើនអ្នកស្លាប់ដោយការរញ្ជួយដីកម្រិត 6.8រិចទ័រដែលបានវាយប្រហារខេត្ត Sichuan ភាគនិរតីប្រទេសចិនបានកើនឡើងដល់ ៦៥នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា មនុស្ស ១២នាក់នៅបាត់ខ្លួន និងជាង ២៤៨នាក់បានរងរបួសបន្ទាប់ពីការរញ្ជួយដីបានបង្កឲ្យមានបំណាក់ដី និងធ្វើឲ្យរញ្ជួយអគារក្នុងក្រុង Chengdu ជាទីក្រុងដែលមានពលរដ្ឋ ២១លាននាក់បានស្ថិតនៅក្រោមវិធានការបិទខ្ទប់ដោយសារជំងឺ Covid-19 រួចទៅហើយ។