ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

បណ្តឹងប្រជាពលរដ្ឋប្តឹងលោក ម៉ឹង យូឡេង ករណីរំលោភយកដីត្រូវបានឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ឲ្យឯកឧត្តម គង់ សោភ័ណ្ឌ ចុះសិក្សាស្រាវជ្រាវ និងដោះស្រាយ

(កណ្តាល) បណ្តឹងរបស់ប្រជាពលរដ្ឋប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តកណ្តាល ដែលក្នុងបណ្តឹងទាំងនោះបានបញ្ជាក់ថាលោក ម៉ឹង យូឡេង បានរំលាភយកដីលំនៅដ្ឋានរបស់គាត់ដែលបានរស់នៅគ្រប់គ្រងលើដីនេះជាង៣០ឆ្នាំមកហើយ តែមិនត្រូវរដ្ឋបាលខេត្តកណ្តាលធ្វើការដោះស្រាយនោះទេ។

ពាក់ព័ន្ធជាមួយបណ្តឹងពលរដ្ឋនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជំរាបមកឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ឲ្យចាត់ចែងការចុះសិក្សាស្រាវជ្រាវពិនិត្យ និងដោះស្រាយបញ្ហាខាងលើដោយផ្អែកលើគោលការណ៍ច្បាប់ និង លិខិតបទដ្ឋានគតិយុទ្ធដែលមានចែងជាធរមាន រួចធ្វើការឆ្លើយតបទៅសាមីសំណើរវិញ។ តែមកដល់ពេលនេះ រដ្ឋបាលខេត្តកណ្តាល មិនទាន់បំពេញការងារទៅតាមស្មារតីរបស់ សជណ លេខ១៨១៨ របស់ក្រសួងមហាផ្ទៃនៅឡើយទេ។

សូមបញ្ជាក់ថា៖ លោក សាំង សារ៉ុម ប្រធានសមាគមន៍អ្នកការសែតកម្ពុជា ដើម្បីអភិវឌ្ឍន៍ បានដាក់ពាក្យបណ្តឹង ប្តឹងលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការដែលសំបូរដោយរឿងអាស្រូវដែលអះអាងថាបានរំលោភដីរបស់ពលរដ្ឋដែលមានទំហំ២០មx២០ម ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាច្រើនឆ្នាំ ជាច្រើនលើកច្រើនសារមកហើយ តាំងតែពីឯកឧត្តម ម៉ៅ ភារុណ ជាអភិបាលខេត្ត រហូតមកដល់ឯកឧត្តម គង់ សោភ័ណ្ឌ នៅតែគ្មានដំណោះស្រាយទើបបានជាលោក សាំង សារ៉ុម បានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ មកសម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីឲ្យរដ្ឋបាលខេត្តកណ្តាលពន្លឿងក្នុងការដោះស្រាយ។

សូមរំលឹកថានៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញលិខិតបំភ្លឺលេខៈ ០៥០៧សក.កណ ដែលមានខ្លឹមសារបានបញ្ជាក់ថាទីតាំងដីដែលលោក សាំង សារ៉ុម ដែលបានអាស្រ័យផលរស់នៅនេះគឺ ជាទីតាំងដែលបម្រុងទុកអភិវឌ្ឍន៍ធ្វើស្ថានីយ៍បូមទឹក។ តែបើមើលទៅលើសំណង់ដែលកំពុងសាងសង់ដូចជាមិនមែនជាស្ថានីយ៍បូមទឹកនោះ ទេគឺដូចផ្ទះវីឡាទៅវិញ បច្ច័យនេះហើយ ដែលធ្វើអោយមហាជនជាច្រើនបានលើកឡើងថាស្ថានីយ៍ បូមទឹកនេះវាខុស គ្នាពីស្ថានីយ៍បូមទឹក នៅទីតាំងផ្សេងដែលបានសាងសង់។

បើតាមការបញ្ជាក់របស់លោក សាំង សារ៉ុម បានឲ្យភ្នាក់ងារយើងដឹងថា មកដល់ពេលនេះលោកនៅមិនទាន់បានទទួលលិខិតអ្វី ពីរដ្ឋបាលខេត្តកណ្តាល ទាល់តែសោះក្រោយពីលោកបានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីសម្តេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជុំវិញករណីនេះភ្នាក់ងាររបស់យើង និងរង់ចាំតាមដានបន្តទៀតចំពោះចំណាត់ការផ្សេងៗ និង ការដោះស្រាយរបស់រដ្ឋបាលខេត្តកណ្តាល ហើយភ្នាក់ងាររបស់យើង និងចាំតាមដាន ព្រមទាំងផ្សព្វផ្សាយការឆ្លើយតបរបស់រដ្ឋបាលខេត្តកណ្តាល តាមស្មារតីសជណ របស់ក្រសួងមហាផ្ទៃ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |