ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមខ្លួនឆ្លើយតបគ្រោះជំនន់ទឹកភ្លៀង តាមខេត្តជាប់ព្រំដែនថៃ

សម្តេចតេជោ ហ៊ុន សែន ដាក់បទបញ្ជាឱ្យទេសរដ្ឋមន្ត្រី គន់ គីម ត្រៀមខ្លួនឆ្លើយតបគ្រោះជំនន់ទឹកភ្លៀង តាមខេត្តជាប់ព្រំដែនថៃ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដាក់ចេញបទបញ្ជាឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រៀមលក្ខណៈសម្បត្តិឆ្លើយតបនឹងគ្រោះជំនន់ទឹកភ្លៀង នៅតាមខេត្តជាប់ជាមួយព្រំដែនប្រទេសថៃ។ ជាពិសេសត្រៀមជម្លៀសពលរដ្ឋរកទីទួលសុវត្ថិភាព បញ្ចៀសហានិភ័យដល់អាយុជីវិត។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីទឹកភ្លៀងដែលធ្លាប់ជាប់គ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បានបង្កឱ្យមានទឹកហូរធ្លាក់ពីភ្នំ និងពីប្រទេសថៃផង បង្កការជន់លិចនៅតាមតំបន់ទំនាបមួយចំនួន។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ Fresh News នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២នេះថា «សម្តេចតេជោ លោកបានដាក់បទបញ្ជាម៉ឺងម៉ាត់មកកាន់រូបខ្ញុំ ឱ្យចុះមកតាមខេត្តជាប់ព្រំដែន ហើយត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយទឹកជំនន់។ ជាពិសេសត្រូវបញ្ចៀសការគំរាមកំហែងដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ»។

ក្នុងនាមជាសេនាធិការជួរមុខរបស់សម្តេចតេជោ ហ៊ុន សែន លើការងារគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម បានអនុវត្តន៍តាមបទបញ្ជាយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននិងកំពុងចល័តនៅតាមបណ្តាខេត្តនានាជាប់ព្រំដែនថៃ ដើម្បីតាមដានស្ថានភាពទឹក និងចាត់ចែងរៀបចំមន្ត្រីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយតាមខេត្តនីមួយៗ ត្រៀមឆ្លើយតបទៅនឹងគ្រោះទឹកជំនន់នេះ។

ដោយឡែកនៅថ្ងៃម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានចុះទៅកាន់ខេត្តព្រះវិហារ ដែលតំបន់មួយចំនួននៅក្នុងខេត្តនេះ កំពុងរង់ការជន់លិចដោយជំនន់ទឹកភ្លៀង។ លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ទឹកស្ទឹងសែន នៅទីរួមខេត្តព្រះវិហារ បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជិតមួយសប្តាហ៍កន្លងទៅនៅខាងភ្នំដងរែក ទឹកហូរចុះមកក្រោម ធ្វើឱ្យទឹកស្ទឹងសែនឡើងដល់កម្ពស់ ១១.៩៥ម៉ែត្រ លើសកម្រិតត្រូវប្រុងប្រយ័ត្ន ០.៤៥ម៉ែត្រ និងបានហូរចូលលំនៅដ្ឋានមួយចំនួន និងទីទំនាបនៅតាមមាត់ស្ទឹង កន្លែងខ្លះត្រឹមជង្គង់ កន្លែងខ្លះត្រឹមភ្លៅ តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ។

បន្ថែមពីលើនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះទៅកាន់តំបន់លិចលង់ ពិនិត្យផ្ទាល់តាមខ្នងផ្ទះប្រជាពលរដ្ឋ ជាមួយការផ្តល់ដំបូន្មានមួយចំនួនទៅកាន់ប្រជាពលរដ្ឋត្រៀមលក្ខណៈសម្បត្តិជម្លៀសខ្លួនក្នុងករណីលិចលង់ខ្លាំង និងថែទាំទុកដាក់កូនចៅកុំឱ្យលេងទឹកដែលនាំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតជាដើម។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់អាជ្ញាធរខេត្តរួមជាមួយកងសង្គ្រោះលេខ៧២១ របស់កងពលធំលេខ៣ ត្រៀមកម្លាំង និងមធ្យោបាយសម្រាប់ជួយសង្គ្រោះប្រជាជនពេលរងគ្រោះ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ចាប់តាំងពីត្រូវបានតែងតាំងជាអនុប្រធានទី១ នៃគណៈកម្មការគ្រប់គ្រង់គ្រោះមហន្តរាយនៅឆ្នាំ២០១៩មក លោកតែងតែបានធ្វើសកម្មភាពយ៉ាងសកម្មបំផុតនៅពេលមានគ្រោះធម្មជាតិ ជាពិសេសគ្រោះទឹកជំនន់។ ក្នុងនោះកាលពីគ្រោះទឹកជំនន់ឆ្នាំ២០២០ ក្នុងនាមជាសេនាធិការ និងជាភ្នែកច្រមុះរបស់សម្តេចតេជោ ហ៊ុន សែន លោកទេសរដ្ឋមន្ត្រីបានចុះគ្រប់គ្រងស្ថានការណ៍ដោយផ្ទាល់នៅខេត្តទិសពាយព្យនាពេលនោះ។

ក្នុងតួនាទីជាប្រតិបត្តិករលើការងារគ្រប់គ្រងគ្រោះមហន្តរាយនេះ លោកទេសរដ្ឋមន្ត្រី ទទួលបានការកោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់លើការងារសង្គ្រោះពលរដ្ឋ និងដោះស្រាយផលប៉ះពាល់នានាបង្កដោយជំនន់ទឹកភ្លៀងនោះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |